តារាចំរៀង លោក ស្ទេប... តេីធ្វេីយ៉ាងណាទេីបជា សះស្បេីយ ពីជំងឺគិតច្រើនមួយនេះ?
តារាចំរៀងប្រចាំផលិតកម្មរស្មីហង្សមាស ដែលទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មិត្តយុវវ័យ និងជាម្ចាស់បទ "បេះដូងមនុស្សយន្ត" លោក ស្ទេប មានអារម្មណ៍ធុញ និងគិតច្រើន ហើយជំងឺគិតច្រើនមួយនេះនៅតែតាមរំខានគ្មានពេលឈប់ឈរឡើយ។ តើមានបងប្អូនណាដឹងពីវិធីដោះស្រាយនិងបំបាត់ពីជំងឺ គិតច្រើនមួយនេះអត់? ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក ស្ទេប បានរៀបរាប់ពីអារម្មណ៍ស្មុគស្មាញ គិតច្រើន ដែលមនុស្សគ្រប់រូបតែងតែជួប មិនអាចជៀសបាន ដោយរូបលោកបានរៀបរាប់ថា "តេីធ្វេីយ៉ាងណាទេីបជា សះស្បេីយ ពីជំងឺគិតច្រើនមួយនេះ? #ហត់នឹងលាក់អារម្មណ៍"។ យ៉ាងណាមិញ ក៏មានអ្នកគាំទ្រជាច្រើនបានបញ្ចេញមតិផ្សេងៗគ្នា ថា "ស៊ូឡើងបងStap" និងមានបងប្អូនមួយចំនួនទៀតបានលើកឡើងថា "គិតឣីបង"៕
































ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។