ស្ទីលឃ្យូតៗរបស់ម៉ូម៉ូ កូនស្រីសំណព្វចិត្តរបស់អ្នកនាងគង់ ចាន់ស្រីមុំ ឃើញហើយក្នាញ់ណាស់ម្ចាស់ថ្លៃ...
តារាសម្តែង ដ៍មានប្រជាប្រិយភាព និងជាអ្នកម្តាយដ៏ស្រស់ស្អាត អ្នកនាងគង់ ចាន់ស្រីមុំ ដែលទើបតែសម្រាលកូនរួច បានមួយរយៈពេលមកហើយ ខណៈពេលនេះអ្នកនាងតែងតែបង្ហោះរូបភាពរបស់ប្អូនស្រី ម៉ូម៉ូ ឲ្យទស្សនិកជន និងមិត្តភិក្តតាមបណ្តាញសង្គមហ្វេសប៊ុកបានឃើញប្អូនស្រី ពីមុខមាត់កាន់តែឃ្យូត និងកាត់ទៅរកអ្នកម្តាយ ទាំងស្អាត ទាំងឃ្យូត ធ្វើឲ្យមិត្តភិក្តតាមបណ្តាញសង្គមក្នាញ់មិនស្ទើរ។ ជាក់ស្តែងតាមការបង្ហោះរូបភាពរបស់អ្នកម្តាយប្អូនស្រីម៉ូម៉ូ រួមពាក្យមួយឃ្លាយ៉ាងខ្លីថា "កាត់រកណាគេនិងកូន ឃ្យូតអត់ឈប់ចឹង??"។ យ៉ាងណាមិញ ក៏មានអ្នកគាំទ្រ និង ប្រិយមិត្តជាច្រើន បានសម្តែងការត្រេកអរ ព្រមទាំងបានលើកឡើងថា "ស្ទាយcuteៗកាត់តាមម៉ាក់ហើយម៉ូម៉ូគួរអោយស្រលាញ់"។






























































ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។