លោក សុខ សាន់នី​ ឲ្យតែកូនស្តាប់បទចំរៀងពេលណា ទឹកភ្នែកស្រក់មិនដឹងខ្លួន...ចង់ប្រាប់ថា កូននឹកម៉ាក់ណាស់
-

នៅក្នុងពិភពលោកដ៏ធំធេងមួយនេះ មានរបស់ខ្លះអាចនៅជាមួយយើង និងអាចទិញវាមិនដោយទឹកប្រាក់ តែមានរបស់ខ្លះវិញគឺយើងមិនអាចទិញវាបានជារៀងរហូត នោះគឺអាយុជីវិតរបស់មនុស្ស។ មនុស្សកើតមកមានជួបមានបែប មិនទៀងទាត់។ យ៉ាងណាមិញ តារាសម្តែងលោក សុខ សាន់នី បង្ហាញពីអារម្មណ៍រងារ ឈឺចាប់ ទាំងអស់នេះគឺជាអារម្មណ៍ពិតដែលមិនអាចកាត់ថ្លៃបាន។ អារម្មណ៍ពេលដែលអ្នកនឹកមនុស្សម្នាក់ដែលនៅសែនឆ្ងាយ ពេលចង់ជួបមុខ ពេលចង់និយាយ ពេលចង់ចែករំលែកក្តីស្រលាញ់ ពេលចង់នៅក្បែរ ពេលចង់ឃើញគាត់ញញឹម ពេលអ្នកកើតទុក្ខ ទាំងអស់នេះហើយដែលធ្វើមនុស្សយើងឈឺចាប់ នឹងការបាត់បង់មួយនេះ គ្មានៗថ្ងៃត្រឡប់វិញជារៀងរាងរហូត។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់តារាសម្តែងរូបស្រស់ លោក សុខ សាន់នី បានរៀបរាប់ទាំងអារម្មណ៍ឈឺផ្សាទៅកាន់ពិភពលោកដ៏ធំមួយនេះថា "បំពេរម្ដាយ... ទឹកភ្នែកហូរមិនដឹងខ្លួនពេលដែលស្តាប់បទនេះម្តងៗ រយះពេល2ឆ្នាំហេីយដែលកូនបាត់បង់អ្នក ?អ្នកពិតជាដាច់ចិត្តណាស់ទៅចោលខ្ញុំដោយមិនសួរខ្ញុំមួយម៉ាត់ ? អ្នកដែលបាត់បង់ម្តាយ ប្រាកដជាយល់អារម្មណ៍មួយនេះច្បាស់ណាស់ ? ពេលមានម៉ែតែគ្មានសមត្ថភាពមេីលថែគាត់ ពេលមានសមត្ថភាពតែបាត់បង់ម៉ែ ? បេីអាចកាត់អាយុខ្ញុំ 10 ឆ្នាំដេីម្បីអោយម៉ែមកវិញក៏កូនព្រម កូននឹកម៉ែណាស់ ? សូមមេត្តាមេីលថែពួកគាត់ទាន់មានឳកាស កុំធ្វេីអោយពួកគាត់ហូរទឹកភ្នែកដោយសារអ្នក ??កូនផ្សង់ធ្វេីជាកូនម៉ែគ្រប់ៗជាតិ ស្រលាញ់ម៉ែ ??"។ យ៉ាងណាមិញ ក៏មានអ្នកចូលរួមសោកស្តាយ និង យល់ពីអារម្មណ៍មួយនេះ៕

មានវីដេអូចំរៀង បទ "បំពេរម្តាយ"៖ ប្រភព៖ Sunny Sok