ស៊យហើយលោកចោរ លួចចំប៉ះម៉ូតូដាក់ GPS មានអីប៉ូលីស វៃខ្នោះដល់ផ្ទះ
កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួន មានឈ្មោះ អេម សំអាត ភេទប្រុស អាយុ៤៩ឆ្នាំ ទីលំនៅភូមិត្រពាំវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ មុខរបរមិនពិតប្រាកដ។ ក្រោយធ្វើសកម្មភាព លួចកាច់ក ម៉ូតូជនរងគ្រោះម្នាក់មានឈ្មោះ ជៃ ជឿន ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ បានសម្រេចកាលពីម៉ោង៦ៈ៣០នាទីថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០១៨។











ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។