អ្នកនាង សុខ សោម៉ាវត្តី៖ មិនដឹងខ្សឹបថាម៉េច ប្រហែលជាចង់ប្រាប់ថា...
-

តារាសម្តែងនិងជាពិធីការិនី ដល់មានប្រជាប្រិយភាពម្នាក់ អ្នកនាង សុខ សោម៉ាវត្តី បានធ្វើឲ្យអ្នកគាំទ្រជាច្រើនច្រណែន និងចង់ឡើងជាតិស្ករជំនួស ដោយសារតែអ្នកនាង និង លោក វ៉ាហេទ បង្ហាញពីភាពស្និទ្ធស្នាល ញញឹមបិទមាត់មិនជិតដែលពោលពេញទៅដោយ ភាពផ្អែមល្អែមរបស់អ្នកទាំងពីរថែមទៀតនោះ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង បានរៀបរាប់ថា "រូបអត់ច្បាស់ទេ តែចង់ post ... មានគាត់មួយមិនស៊ូវចេះអផ្សុកទេ តែគាត់និយាយដឹងតែបានការហើយ កំពូល bro ខ្ញុំ ? មិនដឹងខ្សឹបថាម៉េចភ្លេចបាត់ តែប្រហែល Say goodnight ហើយ ??"។ យ៉ាងណាមិញ មានអ្នកគាំទ្រក៏ដូចជា មិត្តភិក្តនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ចំអែនចំអន់គ្នាទៅវិញទៅមក មានអ្នកខ្លះក៏បានលើកឡើងថា​"Sweet ណាស់គួអោយច្រណែនណាស់"និងមានពាក្យជាច្រើនទៀត៕

ប្រភព៖ Sok Somavotey