ឱទំពាំងស្នងឬស្សីអើយ តើជីវិតអ្នកនឹងទៅជាយ៉ាងណា? ...(មានវីដេអូ)
បន្ទាយមានជ័យ៖ បងប្រុសម្នាក់ដែលមានឈ្មោះថា Mola Zato បានធ្វើការបង្ហោះវីដេអូ មួយទាក់ទងនឹងក្មេងប្រុសៗ តូច អាយុ១៤ ទៅ ១៥នាក់ ដោយបងប្រុសបានធ្វើការសួរនាំទៅកាន់ពួកគាត់ថា "ក្មេងប្រុសតូចៗ អាយុ១៤ ទៅ ១៥នាក់ ចំនួនបី ទៅ៤នាក់ ដើរហិតកាវ និងដើរសុំលុយគេ ដើម្បីឪពុកម្តាយដែលពិការផង និងសល់លុយខ្លះទិញកាវមកហិត ជាកំលាំងដើរសុំទានគេបន្តទៀត។ ក្មេងប្រុសបានប្រាប់ទៀតថា "ពេលដែលគេហិតរួចធ្វើឲ្យគេមានកំលាំង ហើយអ្វីដែលពិសេសនោះគឺគេមិនអាចផ្តាច់បានទេ"។ បើយោងតាមគណនីហ្វេសប៊ុករបស់បងប្រុស បានរៀបរាប់ទាំងអារម្មណ៍សោកស្តាយថា"ឱទំពាំងស្នងឬស្សីអើយ តើជីវិតអ្នកនឹងទៅជាយ៉ាងណា???"។ យ៉ាងណាមិញនៅក្នុងវីដេអូឃ្លីបមួយនេះ បានធ្វើអ្នកទស្សនាជាច្រើនមានការខ្លោចចិត្តចំពោះក្មេងៗ ដែលជាទំពាំងស្នងឬស្សី តែបែរជាត្រូវសារធាតុញៀនអូសទាញ ទាំងវ័យក្មេង។ សូមឆ្លើយថាទេចំពោះគ្រឿងញៀន៕




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។