អ្នកម្ដាយកំសត់ ខំងើបពីយប់ដើម្បីជីវិតនិងកូន មិនគួរណាមកជួបរឿងបែបនេះទេ.....
ភ្នំពេញៈ កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខសាលាបឋមសិក្សាទួលគោក តាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ស្ត្រីម្នាក់ជិះម៉ូតូម៉ាកសង់៩៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1B-0676 តាមបណ្តោយផ្លូវ២៨៩ ក្នុងទិសដៅពីត្បូងទៅជើង ដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿង ធ្វើសកម្ម ភាពឆក់កាបូបពីជនរងគ្រោះបានសម្រេចហើយគេចខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះដួលរបួស។





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។