លោក អាឡាស្កូ បង្ហើបពីបទពិសោធន៍ការងារសិល្បះ អានហើយហួសចិត្ត....
-

តារាសម្តែង​ ដែលធ្លាប់មានប្រវត្តិជូរចត់ លោក វីជេ អាឡាស្កូ ដែលនាពេលបច្ចុប្បន្នទទួលបានគាំទ្រជាច្រើនពីសំណាក់ ពុកម៉ែ បងប្អូន ទាំងការសម្តែង ព្រមទាំងការជួយដល់សង្គមផងដែរ។ ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ រូបលោកផ្ទាល់ក៏បាននឹកឃើញអនុស្សាវរីយ៍ចាស់ កាលពីរូបលោកបានចូលសិល្បះដំបូងនឹកឃើញចង់អស់សំណើច ដោយរូបលោកបានលើកឡើងថា​ "#បទពិសោធការងារតួរកុន នឹកចង់តែសើចហួសចិត្តរឿងឆ្នាំមុន មានផលិតកម្មមួយហៅតួរថតរឿងភាគ អោយគ្នាទៅថតផុសស្ទ័រនៅ Studio ដាក់ប្រូហ្វាល់រឿង មួយថ្ងៃពេញតែលទ្ធផលអត់មានដាក់រូបគ្នាទេ ។ បន្ទាប់មកថតបាន២ថ្ងៃ ត្រូវកាត់ចេញដោយសារតួរស្រីម្នាក់ទៀត ទៅអាមេរិច ។ ចឹងៗក៏ចឹងចោះ តែសុំបើកលុយមក ក៏អត់ទៀត ។ កាលណុងទឹកមាត់យើងសាប គេមិនដឹងថាយើងមកពីណាទេ។ #ផ្តាំតាមក្រុមការងារ ហើយលុយនោះខ្ញុំបើបើកមកក៏អោយការហ្វេរក្រុមការងារថតដែរ ។ #ស្ងាត់ឈឹងអត់ទៀត !! អ្វីដែលចង់និយាយ គឺចង់អោយខាងផលិតកម្មមួយចំនួនកុំបោកប្រាស់ កិបកេងលុយតួរក្រោយៗ អីព្រោះគ្នាថតបានតិចៗណាស់ ។ អាណិតពួកគាត់ផង អគុណ"។ យ៉ាងណាមិញក៏មានអ្នកគាំទ្រ ព្រមនឹងមិត្តភក្តិតាមបណ្តាញសង្គមហ្វេសប៊ុកដែលមានឈ្មោះថា​ អា ទ្រី ធំ បានរៀបរាប់ថា​"កាលឆ្នាំ២០១៦ ខ្ញុំថតរឿង១ ដើរតួកូន តួឯកស្រី ចាប់ផ្តើមថតចុះកុងត្រាបើក៣៥០$ មុន ដល់ពេលចប់ សល់៣៥០$ទៀត មិនបើកអោយដល់រាល់ថ្ងៃ ចឹងបានជាខ្ញុំមិនចង់ថតកុន" និងមានម្ចាស់គណនីហ្វេសប៊ុកមួយទៀតក៏បានលើកឡើងថា "Näth Thÿ អាណិតប្រូណាស់"។

ប្រភពៈ Vj ALaskoo