ក្នុងនាមជាបងប្រុសល្អម្នាក់ វីជេ អាឡាស្កូ ខំប្រឹងដើរ លើវិថីជីមួយនេះ ខំប្រឹងយ៉ាងណា ដើម្បីជួយឲ្យប្អូនប្រុសរៀនចប់ពេទ្យ ។ បងប្រុសម្នាក់នេះ បង្ហាញពីអារម្មណ៍សប្បាយរីករាយ ពេលឃើញប្អូនប្រុស មានអនាគត ព្រមជាមួយនឹងបរិញ្ញាពេទ្យ ដែលប្អូនប្រុសបានសិក្សាអស់រយៈពេលយ៉ាងយូរកន្លងមក។ យ៉ាងណាមិញនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់លោកក៏បានរៀបរាប់ទាំងអារម្មណ៍សប្បាយចិត្តរកអ្វីប្រៀបផ្ទឹមមិនបានថា "សប្បាយចិត្ត ពេលឃើញប្អូនប្រុសបង !! ទទួលបានលទ្ធផលល្អ និងមានការតស៊ូរៀនរហូតបញ្ចប់ពេទ្យ ។ #អគុណដែលមិនធ្វើអោយបងខកបំណង ។ មិនធម្មតាទេទំរាំរៀនបរិញ្ញាពេទ្យចប់ បងប្រុសម្នាក់នេះ ឡើងអស់ពីខ្លួន"។ ជាក់ស្តែងប្អូនប្រុសសង្ហាររបស់លោក អាឡាស្កូ ក៏មិនធ្វើឲ្យបងប្រុសម្នាក់នេះ ដែលខំចំណាយពេលវេលា ថវិការ និង ភាពយុវវ័យរបស់បង ដើម្បីលើកស្ទួយប្អូនប្រុសម្នាក់នេះ ឲ្យមានអនាគត និងរុងរឿងរហូតទៅ៕











