ពិតជាសង្វែគណាស់...អ្នកនាង ទូច ស្រីល័ក្ខ រៀបរាប់ពីទុក្ខលំបាកវេទនា របស់ប្អូនស្រី ដែលទើបតែមានអាយុ១៦ឆ្នាំ ពពោះកូន៩ខែទៅហើយ ចំណែកអ្នកម្តាយមានជំងឺឈាមសស៊ីឈាមក្រហម ប្អូនស្រីក៏មិនបានរៀន ដូចនេះសូមអំពាវនាវដល់បងប្អូន ជួយគាត់ម្នាក់មួយដុល្លារ ឬពីរដុល្លារ ឬក៏ខោអាវកូនង៉ែត និងគ្រឿងបរិភោគ តាមតែបងប្អូនអាចជួយបាន ...(មានវីដេអូ )
-

នៅថ្ងៃនេះផងដែរ អ្នកនាង ទូច ស្រីល័ក្ខ ក៏បានទៅដល់ផ្ទះរបស់អុំស្រី ដែលមានជំងឺមិនអាចដើរបាន ព្រមជាមួយនឹងកូនស្រីដែលប្តីបោះបង់ចោល ទាំងមានផ្ទៃពោះជិតគ្រប់ខែទៅហើយនោះ។ អ្នកនាងបានរៀបរាប់ទាំងអួលដើម.ក ពេលបានឃើញពីស្ថានភាពគ្រួសាររបស់អ៊ុំស្រី ក្នុងស្ថានភាព ផ្ទះទ្រុឌទ្រោមខ្លាំងមែនទែន រកអ្វីមកបរិយាយមិនបាន។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង ក៏បានធ្វើការឡាយផ្ទាល់ ដោយអ្នកនាងបានរៀបរាប់ថា "នេៈជាទិដ្ឋភាពពិតរបស់គ្រួសារមួួយដែលជួបនូវការលំបាកម្តាយចាស់ជរាឈឺធ្ងន់និងកូនស្រីពពោះជិតគ្រប់ខែក្រុមកាងារយេីងខ្ញុំបាននាំយកថវិកាមួយចំនួនរបស់បងប្អូនដែលបានផ្តល់តាមរយះយេីងខ្ញុំ"។ អ្នកនាងបានរៀបរាប់បន្តទៀតថា "អ៊ុំស្រីរស់នៅភូមិ ដំរីកូន ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង អ៊ុំស្រីបានរៀបរាប់ថា រូបគាត់មានជំងឺឈាមសស៊ីឈាមក្រហម ចំណែកប្អូនស្រីមានអាយុ១៦ឆ្នាំទេ"។ អ្នកនាង ក៏បានអំពាវនាវដល់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ឲ្យជួយដល់គ្រួសារអ៊ុំស្រី និងប្អូនស្រី ឲ្យរួចផុសពីរឿងនេះផង អ្វីដែលពិសេសគឺគាត់ចង់បានជំរកដ៏ត្រឹមត្រូវមួយ"។ យ៉ាងណាមិញអ្នកនាង ក៏បានអរគុណដល់ឪពុកម៉ែបងប្អូន ដែលបានជួយដល់អ៊ុំស្រី និង កូនស្រីយ៉ាងខ្លាំង។ ប្រសិនបើបងប្អូនចង់ជួយដល់ពួកគាត់ តាមរយៈ លោកតានៅវត្តធម្មនាតាវ័ន្ត ដែលមានលេខទូរស័ព្ទ 078 99 09​​ 07 /012 56 08 31។

មានវីដេអូ៖ ប្រភពៈ Jenny Outver