ធ្វើល្អបានល្អ...សាលារៀននៅខេត្តកំពត ដែលមានសភាពទ្រុឌទ្រោម កំពុងស្វែងរកជំនួយពីបងប្អូន មានសំភារៈសិក្សាអាចជួយជាសំភារៈ មានថវិការអាចជួយជាថវិការបាន...
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sem Piseth បានរៀបរាប់និងចង់ជួយដល់ក្មេងសិស្សសាលាតូចៗ​ កំពុងសិក្សានៅនៅក្នុងសាលទ្រុឌទ្រោមមួយស្ថិតនៅ ឃុំតាកែន ស្រុកឈូក ខេត្តកំពត ។ ជាក់ស្តែងនៅក្នុងគណនីរបស់ប្អូនប្រុស Sem Piseth បានប្រាប់ឲ្យដឹងថា​ "ដោយយោងតាមសំណើរ និងការមើលឃើញជាក់ស្តែងពីការលំបាករបស់ប្អូនៗដែលកំពុងសិក្សានៅក្នុងអាគារសិក្សាយ៉ាងទ្រុឌទ្រោមមួយខ្នងដែលស្ថិតនៅ ឃុំ តាកែន ស្រុក ឈូក ខេត្ត កំពត ។ ទើបពួកយើងខ្ញុំ ព្រមទាំងលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សសម្រេចចិត្តបង្កើតនូវកម្មវិធីសប្បុរសធម៌មួយដើម្បីធ្វើការរៃអង្គាសជាថវិកា និងសម្ភារផ្សេងៗជាជំនួយដល់ការសិក្សារបស់ក្មេងៗដែលកំពុងជួបការលំបាកនៅទីនោះ។ អាស្រ័ហេតុនេះសូមបងប្អូន ជនរួមជាតិមេត្តាជួយចូលរួមបរិច្ចាគនិងរួមចំណែកជួយដល់ពួកគាត់ផង ទោះបីតិចតួចស្តួចស្តើងយ៉ាងណាក្តីតាមលទ្ធភាព។ ក្តីសង្ឃឹមរបស់ក្មេងៗ គឺជាការចែករំលែករបស់ពួកយើងទាំងអស់គ្នា។ សូមអរគុណ!"។

ប្រភព៖ Sem Piseth