អួលដើម.ក...អ្នកនាងទូច ស្រីល័ក្ខ សូមអំពាវនាវ ដល់អស់លោក លោកស្រី អ្នកនាងកញ្ញា មេត្តា ជួយដល់ប្អូនស្រីនិងម្តាយគាត់ផង ពេលអ្វីដែលសំខាន់បំផុតនោះ គឺប្អូនស្រីគ្មានជំរកសម្រាប់ជ្រកនោះទេ ណាមួយប្អូនស្រីក៏ជិតដល់ថ្ងៃសម្រាលកូនទៀត ...ពិតជាលំបាកខ្លាំងណាស់បងប្អូន
-

តារាសម្តែងអ្នកនាង ទូច ស្រីល័ក្ខ ក្រោយពីបានឃើញសភាពរបស់ប្អូនស្រី និងម្តាយរបស់ប្អូនស្រីរួ​ចមក អ្នកនាងអួលដើម.ក អាណិតផង សង្វែកផង ទោះបីធ្លាប់ជួបមនុស្សជាច្រើន ជនក្រីក្រក៏ច្រើន​ តែអ្នកនាងផ្ទាល់មិនដែលបានជួបស្ថានភាពលំបាក ដូចជាប្អូនស្រីម្នាក់នេះនោះទេ។ ជាមនុស្សស្រីម្នាក់ ដែលត្រូវទទួលរងទុក្ខលំបាកគ្រប់ស្ថានការ ត្រូវមើលថែម្តាយដែលមានជំងឺ មើលថែប្អូនស្រី និងត្រូវមើលថែកូននៅក្នុងផ្ទៃ ដែលកំពុងតែនឹងមើលឃើញពន្លឺថ្ងៃនាពេលឆាប់ៗនេះ ចំណែកស្វាមីក៏មិននៅជាមួយ អ្វីគ្រប់យ៉ាងគឺលំបាកខ្លាំងណាស់។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាងក៏បានលើកឡើងថា​ "ខ្ញុំបានមកដល់ផ្ទះប្អូនស្រីហេីយពិតជាធ្វេីអេាយខ្ញុំសង្វែគណាស់ដេាយទុក្ខជាន់ទុក្ខមានម្តាយឈឺដេីរមិនរួចណាខ្លួនពពេាះ៩ខែដេាយនៅក្នុងវ័យ១៦ឆ្នាំហេីយត្រូវបានប្តីរត់ចេាលទុកអេាយគ្នាទទួលរងភាពឈឺផ្សារណាស់លេាកអេីយលេាក?មានប្អូនស្រីតូចដែលត្រូវមេីលថែ អ្វីដែលសង្វែគទៀតលេាកអត់មានទីជម្រកទេ ពេលមានភ្លៀងធ្លាក់ម្តងៗត្រូវដេកហាលភ្លៀង អ្វីដែរសំខាន់ឥឡូវប្អូនគ្រប់ខែទៀត តេីខ្ញុំអាចទុកគាត់ចេាលទេ?ខ្ញុំនិងប្រឹងដេីម្បីជាកំលាំងចិត្តដល់គាត់??អរគុណដល់ក្រុមរបស់ខ្ញុំបងភានិងបងក្រៃដែលបានចូលរួមមួយផ្នែកមួួយដ៏ធំគឺទាំងកំលាំងកាយនិងផ្តល់ជាកំលាំងចិត្តប្រឹងរកលុយជួយដល់ប្អូនស្រីមួយផ្នែកផ្សេងទៀត?? 0967009855។ យ៉ាងណាមិញ អ្នកនាង ក៏បានសូមអំពាវនាវដល់សប្បុរសជន លោកឧកញ៉ា​ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនទាំងក្នុងនិងក្រៅប្រទេសទាំងអស់ សូមមេត្តាកុំទុកប្អូនស្រីម្នាក់នេះចោលអី គាត់ពិតជាកំសត់ខ្លាំងណាស់ មិនដឹងថា ជីវិតនេះនឹងមានក្តីដែលឬទេ ហើយពេលនេះប្អូនស្ថិតនៅក្នុងស្ថានភាពលំបាកយ៉ាងនេះ។ ម្យ៉ាងវិញទៀតផ្ទះក៏មាននៅ ដូចនេះមានតែលើកម្រាមដៃដប់ សំពះ អង្វរដល់ពុកម៉ែ បងប្អូន ទាំងអស់ ចូលរួមចំណែក ជាថវិការបន្តិចបន្តួច ដើម្បីជួយដល់គាត់ផង។ សូមអរគុណទុកជាមុន៕

ប្រភពៈ Jenny Outver