សូមអនុមោទនាបុណ្យ...ព្រះតេជគុណ ស៊ាន ច័ន្ទតារា បាននាំយកអំណោយសប្បុរសជន ទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ នៅខេត្តស្ទឹងត្រែង...(មានវីដេអូ)
-

កាលពីថ្ងៃទី០១ ខែសីហា ព្រះតេជគុណ ស៊ាន ច័ន្ទតារា បាននាំយកអំណោយរបស់សប្បុរសជន ទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ នៅខេត្តស្ទឹងត្រែង ។ ជាក់ស្តែងនៅក្នុងការចែកជូន អំណោយរបស់ព្រះតេជគុណ ក៏មានការលំបាកខ្លាំងមែនទែន ទាំងស្ថានភាពផ្លូវ ក៏ដូចជាការដឹកជញ្ជូន តែទោះជាយ៉ាងណាក៏ព្រះតេជគុណ ខំពុះពារនាំយកអំណោចរបស់ពុកម៉ែ​បងប្អូនទាំងអស់ឲ្យបានដល់ដៃរបស់ពួកគាត់ផងដែរ។ យ៉ាងណាមិញនៅក្នុងគណនីហ្វេសប៊ុករបស់ព្រះតេជគុណ ស៊ាន ច័ន្ទតារា ក៏បានរៀបរាប់ថា​"បន្តជំនួយ ទានសប្បុរសជួយដល់គ្រួសាររងគ្រោះទឹកជំនន់ ជិត 300គ្រួសារ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង #សូមអនុមោទនាបុណ្យ សូមបាននូវសេចក្ដីសុខគ្រប់យ៉ាង លោកគ្រូ ព្រះសីលាភិរ័ត ព្រះរាជាគណៈថ្នាក់កិត្តិយស និងលោកគ្រូ នួនសុផន ព្រមទាំងព្រះអង្គគ្រូគ្រប់ព្រះអង្គ និងលោកគ្រូ សាវន លោកគ្រូឆេងលី បាននិមន្តនាំជំនួយសប្បុរសជន ទៅឧបត្ថម្ភដល់ប្រជាជនរងគ្រោះទឹកជំនន់ ក្រោមការដឹកនាំដោយលោកគ្រូនួនសុផន ។ និងមានការសម្រួលពីញោមអភិបាល និងមន្រ្តីខាងសាលាស្រុកដោយក្ដីជ្រះថ្លា សូមឲ្យផលរបស់បុណ្យទាំងឡាយ បាននូវសេចក្ដីសុខចម្រើន ចូរមានដល់បងប្អូនសប្បុរសជនប្រុសស្រី គ្រប់ៗគ្នា អនុមោទនាបុណ្យ ថ្ងៃទី01/08/2018/2562"

មានវីដេអូ៖ ប្រភព៖​Sean Chan Dara