មួយជ្រុងនៃសង្គមរបស់យើងសព្វថ្ងៃ...អ្នកខ្លះអត់ស្ទើរតែរកបាយហូបគ្មាន អ្នកខ្លះមានស្ទើរតែលៀនភ្នែក...
មួយជ្រុងនៃសង្គមរបស់យើងសព្វថ្ងៃ អ្នកខ្លះអត់ស្ទើរតែរកបាយហូបគ្មាន?? អ្នកខ្លះមានស្ទើរតែលៀនភ្នែក? ចឹងហើយរៀនចែករំលែក? ដើម្បីកុំអោយភ្នែកលៀន?? ពេលស្លាប់ទៅ មិនយកទៅ ⏰⏰ តើទុកអោយហ្មងសៅដល់ណាទៀត?? ដូច្នោះគួរតែឆ្លៀតចែកជូនញាតិសាច់សណ្តាន❤️️ ដើម្បីក្រោយពេលចែកឋាន កេរ្តិ៍ឈ្មោះថ្កានទៅតាមហ្នឹង។ នៅរសៀលនេះ ខ្ញុំនឹងមិត្តសម្លាញ់របស់ខ្ញុំ Kimhieng Sim បានយកអង្ករមកចែកជូនបងប្អូនដែលកំពុងរស់នៅយ៉ាងក្រីក្របំផុតនៅតំបន់ចាក់សម្រាម។ បងប្រុសសPhalla Phorn ក៏បានបន្តទៀតថា "អាគារសាលា និង មណ្ឌលសុខភាព សម្រាប់ក្មេងៗ និង បងប្អូនដែលកំពុងរស់នៅតាមគំនរសម្រាមគឺកំពុងត្រូវបានចាប់ផ្តើមសាងសង់ហើយ ។ មិនយូរទៀតទេ ក្មេងៗទាំងអស់នេះនឹងបានចូលរៀននឹងគេដែរហើយ ។ រីឯចាស់ៗវិញនឹងទទួលបានការប្រឹក្សាយោបល់សម្រាប់ការរស់នៅរបស់ពួកគាត់ និង ការព្យាបាលជំងឺ ថែទាំសុខភាពដោយមិនគិតថ្លៃផងដែរ" ។














ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។