សូមសរសើរនូវទឹកចិត្តបងប្រុស រិទ្ធី ប្អូនប្រុស គីមឡេង និងក្រុមការងារ ដែលបានខិតខំជួយដល់ បងប្អូនខ្មែរ កំពុងរងគ្រោះដោយសារទឹកជំនន់...(មានវីដេអូ)
-

យុវវ័យក្មេងជាច្រើនបាននាំគ្នាចូលរួមសកម្មភាពមនុស្សធម៏​ ដើម្បីជួយដល់ពុកម៉ែ បងប្អូន​ ដែលកំពុងតែជួបការលំបាក ដោយសារតែគ្រោះទឹកជំនន់។ បងប្អូនខ្មែរជាច្រើនក៏បានចូលរួមចំណែកនៅក្នុងការជួយនូវទុក្ខលំបាកមួយនេះ មានទាំងការឧបត្ថម្ភ មី អង្ករ ទឹកត្រី ជាដើម...។ ជាក់ស្តែងបើយើងមកមើលទិដ្ឋភាពរបស់ប្អូនប្រុស តាំង គីមឡេង វិញ ពិតមានភាពស្វាហាប់ខ្លាំងមែនទែន មិនថាផ្លូវលំបាកយ៉ាង វេទនាប៉ុណ្ណា ក៏ប្អូនប្រុសនិងខិតខំនាំយកអំណោយរបស់ពុកម៉ែ បងប្អូនទៅចែកជូនពួកគាត់ទាំងអស់គ្នាផងដែរ។ យ៉ាងណាមិញនៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុសបានរៀបរាប់ថា​ "រយះពេល12ម៉ោងឆ្លងកាត់ឧបសគ្គ​ ជាប់ផុងឡាន​ រអិលក្នុងភក់​ ជិះទូកនិងរងនៅកម្តៅខ្លាំងហួសពីការស្មាន​ ជាពិសេសគឺពុំទាន់បានទទួលទានអាហារគ្រប់គ្រាន់"។ ទន្ទឺមនឹងការបង្ហោះរូបភាពរបស់ប្អូនប្រុសរួច ក៏មានអ្នកចូលមកខមិនដើម្បីលើកទឹកចិត្តក្រុមរបស់ប្អូនប្រុស ក៏ដូចជាបងៗ ដែលបានជួយដល់ពុក ម៉ែ បង ប្អូន កំពុងតែជួបនៅការលំបាក ជាពិសេសនោះគឺបងរិទ្ធី ដែលចំណាយទាំងពេលវេលា និងកំលាំងកាយដើម្បីជួយដល់បងប្អូនខ្មែរយើង៕

មានវីដេអូ៖ ប្រភព៖ តាំង គីមឡេង