តាមសទ្ធារបស់បងប្អូន... ១ដុល្លារ ២ដុល្លារ ក៏អាចជួយដល់ប្អូនប្រុស វិសិដ្ឋ ដែលកំពុងសម្រាកព្យាបាលនៅប្រទេសវៀតណាម ហើយឪពុករបស់ប្អូនប្រុសនឹងទៅមើលប្អូននៅថ្ងៃទី៦ ទី៧ ខាងមុខនេះ ប្រសិនបើបងប្អូនមានចង់ជួយដល់ប្អូនប្រុស...
-

បើយោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា​ PichPich Originalbrand បានប្រាប់ឲ្យដឹងថា "ដោយសារតែកាលពីម្សិលមិញញុំបានផុសរឿងជំនួយសប្បុរសធម៌ដល់ក្មេងៗនៅកុមាររដ្ឋានម្លប់ ក៏មានមិត្តនៅក្នុងហ្វេសបុកជាច្រើនគាត់ចង់ចូលរួមជាជំនួយដែរ ហើយនាងញុំក៏នៅតែបន្តទទួលជំនួយជួយដល់អង្គការម្លប់ដែលទទួលចិញ្ចឹម ក្មេងឈ្មោះ សណ្តោសនិងប្រណីផងដែរ ?? ម្យ៉ាងពេលនេះនាងញុំនឹងចាប់ផ្តើមប្រមូលជំនួយសប្បុរសធម៌ជាថវិការដល់ប្អូនប្រុសក្នុងរូបនេះដែលគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវកាត់ជើងចោលម្ខាង ហើយក៏កំពុងតាមដានឆ្អឹងគូទដែលបែក គ្រលៀន និងផ្លោកនោមដែលនៅមានសភាពធ្ងន់ធ្ងរ ត្រូវចំនាយពេលនិងថវិការជាច្រើនទៀត! ពេលនេះប្អូនប្រុសស្ថិតនៅមន្ទីរពេទ្យប្រទេសវៀតណាម ដែលមានម្តាយនិងមីងនៅមើលថែ ហើយប៉ារបស់គាត់នឹងឡើងទៅនៅថ្ងៃ 6-7 ចឹងសូមបងប្អូនបន្តជួយជាជំនួយដល់គាត់ផង តិចក្តីច្រើនក្តីយើងទទួលទាំងអស់ 1$ 2$តាមសទ្ធាណា??នាងញុំនឹងប្រឹងប្រមូលអោយទាន់មុនថ្ងៃប៉ាគាត់ឡើងទៅ ហើយនាងញុំនឹងយកថវិការជូនប៉ាគាត់ផ្ទាល់ដៃមិនអោយបាត់មួយរៀលឡើយ ??"។ ប្អូនស្រីបានបន្ថែមទៀតថា ប្រសិនបើមានបងប្អូនណាចង់ជួយដល់ប្អូនប្រុស អាចទាក់ទងបានតាមរយៈលេខទូរស័ព្ទ 016555109"៕

ប្រភព ៖ PichPich Originalbrand