តារាសម្តែង ពូកែវោហា និងក្រមិចក្រមើម គួរឲ្យស្រលាញ់ កញ្ញា ឌី សូនីតា ដែលទស្សនិកជនច្រើនបានស្គាល់តាមរយៈការបង្ហោះវីដេអូ BRO & SIS ហើយសុទ្ធតែជាសាច់រឿងដ៏គួរឲ្យអស់សំណើចទៀតនោះ ស្រាប់តែពេលនេះ បានបង្ហាញអារម្មណ៍តាមរយៈហ្វេសប៊ុករបស់ខ្លួនហើយ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់កញ្ញា បានបង្ហាញឲ្យដឹងតាមរយៈខ្លឹមសារ និងតាមរយៈខ្សែភ្នែក ដោយកញ្ញា បានលើកឡើងថា "ពេលឈរមុខកញ្ចក់ ហើយសម្លឹងមើលខ្លួនឯង មើលហើយឃើញខ្លួនឯងគួរអោយខ្លាច សំបកក្រៅមិនគួរអោយចង់រាប់អាន មុខឈ្នានីសគេសុទ្ធ មុខរឹកៗ មុខបែបមនុស្សមានអំនួត អួតអាង ក្អែងក្អាង កាច ពុតត្បត់ ដូចមនុស្សមិនល្អ គ្មានចិត្តបុណ្យ មើលងាយគេ និយាយទៅអាក្រក់មួយចប់។ ហាស... ហា មែនអត់ហ្វេនៗ? ចឹងបានមិនដែលបានដើរតួត្រឹមត្រូវហ្នឹងគេ?? ប៉ុន្តែបើនិយាយពីខាងក្នុងវិញ គ្មានអ្នកណាដឹង អ្នកណាយល់ក្រៅពីខ្លួននាងទេ គួរអោយអាណិតហួស អាណិតខ្លួនឯងខ្លាំង។ នាងកាចពេកដល់ថ្នាក់ មនុស្សជុំវិញខ្លួនមិនពេញចិត្តនឹងសម្តីអាក្រក់ កំរួសកំរើយរបស់នាង មើលនាងក្នុងផ្លូវអាក្រក់ គ្រប់យ៉ាងដោយសារតែសម្តីអាក្រក់របស់នាង។ នាងមិនចេះផ្អែម មិនចេះទ្រគេ ចូលចិត្តធ្វើអ្វីដោយកម្លាំងខ្លួន ចង់ឃើញមនុស្សដែលនាងស្រលាញ់ទាំងអស់ជោគជ័យ ជួយគេទាំងដែលមិនប្រាថ្នាគុណស្រ័យមកវិញ។??? តែក៏អរគុណខ្លួនឯងដែរ។ ដោយសារតែសម្តីអាក្រក់របស់ខ្លួន ធ្វើអោយនាងបានឃើញពីមុខមាត់ពិតរបស់មនុស្សមួយចំនួន ដែលគិតលើនាងយ៉ាងមិច? ដែលត្រូវការនាងតែពេលដែលគេមានអាសន្ន ការរាប់អានសំរាប់តែឃើញផលប្រយោជន៏ ហ្វេកគ្រប់យ៉ាង។ គិតទៅបើយើងដើរផ្លូវត្រង់ពេកវានាំអោយយើងមានទុក្ខ ដូចពាក្យចាស់លោកថា "ផ្លូវវៀចកុំបោះបង់ ផ្លូវត្រង់កុំដើរហង" ដូចម្លេះ? ជីវិតមួយនេះដែលនិត្តាដើរមករហូតបានប៉ុណ្ណេះ អ្វីដែលវាកើតឡើងលើខ្លួនខ្ញុំ ហើយជួបតែរឿងដដែលៗមិនកែប្រែសោះគឺ: ធ្វើគុណបានទោស ជាទំលាប់ហើយ?? ឡើងលែងឈឺហើយ?? ចឹងបានថាជីវិត គិតទៅអាណិតខ្លួនឯងដែរ តែក៏មិនបន្ទោសគេទេ បន្ទោសខ្លួនឯងទើបត្រូវ មិនចេះរៀងសោះ ចោះត្រចៀកចំណាំ ទោះចោះដល់ផ្សិតទៀតក៏នៅតែមិនចេះចាំ។ ??? គិតទៅកញ្ចក់ឆ្លុះ មានប្រយោជន៏ណាស់ វាអាចមើលឃើញទាំងគេ និងខ្លួនឯងអោយកាន់តែច្បាស់។ តែសុំបញ្ជាក់ចុងក្រោយណា ធាតុពិតមនុស្សអូនល្អណាស់ ស្អាត ឆ្លាត គួរអោយស្រលាញ់។ ចូលចិត្តជួយគេណាស់ បើមិនជឿសួរអ្នកដែលសម្លឹងឃើញតែផលប្រយោជន៏អូនបាន បើមិនចឹងមិនមែនគេបោកអូនបានស្រួលៗទេ??? #ឌីសូនិត្តាមនុស្សម្នាក់មិនដែលកែប្រែ"។ យ៉ាងណាមិញ អ្នកគាំទ្រជាច្រើនបានលើកសរសើរពីកញ្ញា ព្រមទាំងថា ធាតុពិតរបស់កញ្ញា ឌី សូនីតា ស្លូតហើយថែមទាំងចិត្តទៀតផង៕

























