សប្បាយៗជាមួយក្រុមគ្រួសារ ពិសេសមានមនុស្សម្នាក់នៅក្បែរ ធ្វើឲ្យជីវិតកាន់តែមានន័យ...
តារាចំរៀងដ៏មានប្រជាប្រិយភាព លោក នី រតនា តារាសំនៀងផ្អែមរូបនេះ កាន់តែផ្អែមជាមួយនឹងគូរដណ្តឹង ក្រោយពីមានពិធីភ្ជាប់ពាក្យរួចមក ធ្វើឲ្យអ្នកគាំទ្រជាច្រើនឡើងជាតិស្ករជំនួស ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក បានបង្ហាញ រូបភាពយ៉ាងស្អិតរមួតជាមួយនឹងគូរដណ្តឹង មិនថាពេលណា កន្លែងណា តែងតែធ្វើឲ្យអ្នកគាំទ្រមានការច្រណែនឥតឈប់ ហើយនេះក៏ជាក្តីប្រាថ្នារបស់មនុស្សស្រីគ្រប់រូបដែលប្រាថ្នាចង់បានមនុស្សល្អ និងស្រលាញ់ខ្លួនបែបនេះដែរ។ យ៉ាងណាមិញ នៅក្នុងគណនីហ្វេសប៊ុករបស់បានរៀបរាប់ថា "ទិដ្ឋភាពពីរមណីយដ្ឋានធម្មជាតិ ភ្នំគូលែន ក្នុងទឹកដីខេត្តសៀមរាប ជួបគ្នាឱកាសក្រោយទៀត...!!! ?????"។ ទន្ទឹមនឹងការបង្ហោះរូបភាព យ៉ាងផ្អែមល្អែមរបស់លោកជាមួយនឹងគូរដណ្តឹង ព្រមជាមួយក្រុមគ្រួសារ ធ្វើឲ្យអ្នកគាំទ្រលាន់មាត់ថា គ្រួសារដ៏ផ្អែមល្ហែម៕









ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។