ក្រុងព្រះសីហនុ បានជន់លិច ដោយសារតែមានភ្លៀងធ្លាក់ខ្លាំង កាលពីព្រឹកព្រលឹមមក ដូចនេះប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្ន...
-

ព្រះសីហនុ៖ តំបន់មួយចំនួនក្នុងក្រុងព្រះសីហនុ បានជន់លិច ដោយជំនន់ទឹកភ្លៀង នៅព្រឹកថ្ងៃ២ សីហា ២០១៨នេះ ក្រោយមានភ្លៀងធ្លាក់ខ្លាំង ចាប់តាំងពីព្រឹកព្រលឹមមក។ អាជ្ញាធរខេត្តព្រះសីហនុបានឲ្យថា ទឹកដែលជន់លិច កើតមាននៅ តាមតំបន់ទំនាប ភាគច្រើន ដូចជានៅក្នុងភូមិសាស្ត្រ សង្កាត់លេខ៤ និងសង្កាត់លេខ៣ជាដើម ។ អាជ្ញាធរមូល​ដ្ឋានបានបន្ថែមថា ផ្លូវទឹកមួយចំនួន ដែលកកស្ទះកន្លងមក ត្រូវបានអាជ្ញាធរ និង​មន្ត្រីជំនាញចាត់ចែងស្តារជាបន្តបន្ទាប់ ដោយសង្ឃឹមថា ក្រោយភ្លៀងរាំង ទឹកក៏អាចស្រក​ហូរអស់ពីផ្លូវ ឬកន្លែងដែលទឹកជន់លិចនោះវិញដែរ៕

ប្រភព៖ ហេងលី