សូមជួយ ចែករំលែក (Share)ផង សេចក្តីអំពាវនាវសុំឈាមបន្ទាន់(៣កំផ្លោក ប្រភេទ O ) ខ្ញុំ វណ្ណា ចំរើន (ទឹកចិត្ត កូនអ្នកក្រ) ជាសមាជិកនៃ ក្រុមទឹកចិត្តព្រះសង្ឃដើម្បីមនុស្សធម៌ និងសង្គម។ សូមធ្វើការអំពាវនាវដល់បងប្អូនសប្បុរសជន ទាំងក្នុងនឹងក្រៅប្រទេសទាំងអស់ សូមមេត្តាជួយឈាម ឬថវិកាបន្តិចបន្តួចដើម្បីជួយព្យាបាលប្អូន យឿន កុសល អាយុ២៤ឆ្នាំ រស់នៅក្នុងក្រួសារក្រីក្រមួយនៅ ភូមិច្រនាងថ្មី ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ត្រូវបានខ្សែភ្លើងឆក់ពេលកំពុងបំពេញការងារ។ បច្ចុប្បន្ននេះ ប្អូនប្រុសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រះកុសមះ (មន្ទីរពេទ្យលោកសង្ឃ)ភ្នំពេញ។ បញ្ជាក់ខាងមន្ទីរពេទ្យត្រូវការវះកាត់ថ្ងៃនេះ តែដោយសារខ្វះឈាម ត្រូវបានក្រុមគ្រួសារខាងអ្នកជំងឺពន្យាពេលចាំថ្ងៃសុក្រទី០៣ ខែសីហា ឆ្នាំ២០១៨ ស្អែកនេះវិញ អាស្រ័យហេតុនេះសូមបងប្អូនសប្បុរសជនមេត្តាជួយដល់ប្អូនប្រុសដោយក្តីអនុគ្រោះផងចុះ អាចទំនាក់ទំនងខ្ញុំ វណ្ណា ចំរើន (ទឹកចិត្ត កូនអ្នកក្រ) បានតាមរយៈទូរស័ព្ទលេខៈ ☎️ 010 47 57 56 ☎️ 012 47 57 56 ខ្មែរ ជួយ ខ្មែរ ខ្មែរ ស្រឡាញ់ ខ្មែរ ខ្មែរ ដើម្បី ខ្មែរ ខ្មែរ សង្គ្រោះ ខ្មែរ សូមអរព្រះគុណ និង សូមអរគុណ!!!



