លោក វិល្លាម យុទ្ធនាការទាមទារកោះត្រល់ គឺបញ្ជាក់ថា ពូជសាសន៍ខ្មែរមិនមែនល្ងង់អោយគេមកឈ្លានពានដីបានងាយងាយនោះឡេីយ
ណារ៉ា
-

នៅយប់ថ្ងៃទី០២ សីហានេះ គណនេយ្យហ្វេសប៊ុករបស់ប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនា សារពង្ស ហៅ វិល្លាម បានបង្ហោះសារពីមហិច្ឆតាដែលចង់ទាមទារត្រឡប់មកកម្ពុជាវិញ ។

លោកបានសរសេររៀបរាប់ថា៖ «យុទ្ធនាការ ស្នាមមេដៃមួយដេីម្បីកោះត្រល់ នឹងចាប់ផ្ដេីមនៅម៉ោង ៨ ព្រឹក ថ្ងៃ ៨ ខែ ៨ ឆ្នាំ ២០១៨ ដល់ ថ្ងៃ ៩ ខែ ៩ ឆ្នាំ ២០១៨ !! នៅស្នាក់ការកណ្ដាលរបស់គណបក្សខ្មែរក្រោកដែលមានទីតាំងផ្ទះលេខ១១ ផ្លូវ ៣៥៣ សង្កាត់បឹងកក់១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ
យុទ្ធនាការនេះ គឺបញ្ជាក់ថា ពូជសាសន៍ខ្មែរមិនមែនល្ងង់អោយគេមកឈ្លានពានដីបានងាយងាយនោះឡេីយ ហេីយក៏មិនអោបដៃឈរមេីលទឹកដីខ្លួនដែកបាត់បង់ទៅ ដោយរវល់តែថ្ងូរថាស្ដាយទៀតឡេីយ ។
បេីរវល់តែដេកស្ដាយអ្វីក៏យេីងពុំទទួលបានដែរ តែបេីហ៊ានក្រោកធ្វេីហោចណាស់ក៏ទទួលបានលទ្ធផល» ៕