ជួយស៊ែរឲ្យអាជ្ងាធរបានឃើញពីទង្វើរដ៏អាក្រក់នេះផង...សកម្មភាពជនជាតិចិន បង្ហូរសម្រាមពេលមេឃកំពុងភ្លៀងធ្លាក់ខ្លាំង នៅខេត្តព្រះសីហនុ...(មានវីដេអូ)
-

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Samnang Sochetra បានធ្វើការបង្ហោះវីដេអូ ពីទង្វើររបស់ជនជាតិចិន ដែលខំរុញសម្រាមឲ្យធ្លាក់ ហូរតាមទឹកភ្លៀង ធ្វើឲ្យសម្រាមអណ្តែតពាសពេញផ្លូវ។ យ៉ាងណាមិញនៅក្នុងគណនីហ្វេសប៊ុកដែលមានឈ្មោះដូចខាងលើបានរៀបរាប់ថា "សកម្មភាព ជនជាតិចិនបង្ហូរសំរាមពេលភ្លៀងធ្លាក់ខ្លាំង កាលពីព្រឹក ថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៨ កាសុីណូ New Golden wealth ក្រុមទី១៧ មណ្ឌល៣ សង្កាត់លេខ៤ ខេត្តព្រះសីហនុ ផ្លូវទៅ សកលវិទ្យាលយ័ UME"។ ទន្ទឹមនឹងទង្វើរអាក្រក់ របស់ជនជាចិន ដែលបានបង្ហូរសម្រាមពាសពេញផ្លូវបែបនេះ មានមតិកូនខ្មែរជាច្រើនមានមិនពេញចិត្តចំពោះទង្វើរដ៏អាក្រក់មួយនេះ។ ដូចនេះសូមអាជ្ងាធរខេត្តព្រះសីហនុមេត្តាទានជ្រៀប និងជួយអន្តរាគមន៍ ព្រមទាំងធ្វើការណែនាំដល់ពួកគាត់ផងទាន៕

មានវីដេអូ៖ ប្រភព៖ Samnang Sochetra