រថយន្ដម៉ាក ហ៊ីយ៉ាន់ដាយ ដឹកស្រាបៀរ​កម្ពុជា មួយគ្រឿង បែកកងក្រឡាបផ្ងារជើង ខ្ចាយស្រាបៀរ​ពាសពេញផ្លូវ ផ្អើលប្រជាពលរដ្ឋ នាំគ្នាជួយរើស
-

ឧត្ដរមានជ័យៈ កាលពីវេលាម៉ោង​២ៈ២០នាទីរសៀល ថ្ងៃពុធថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចគីឡូម៉ែតលេខ៨៧ នៅលើកំណាត់ផ្លូវជាតិលេខ៦៨ ក្នុងភូមិស្លែង សង្កាត់កូនគ្រាល​ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ ដោយរថយន្ដដឹកជញ្ជូន និងចែកចាយស្រាបៀរកម្ពុជានៅខេត្តឧត្ដរមានជ័យ មួយគ្រឿងបានផ្ទុះបែកកង់ក្រោយខាងឆ្វេង បណ្ដាលឲ្យក្រឡាប់ផ្ងារជើង ខ្ចាយស្រាបៀរ​កម្ពុជា ពាសពេញផ្លូវតែម្ដង ខណៈដែលដឹកស្រាបៀរចេញពីស្រុកអន្លង់វែង ទៅចែកចាយនៅតាមដេប៉ូនៅក្នុងខេត្ដ។

អ្នកបើកបរឈ្មោះ ពើត ពាន់​ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិទួល​គ្រួស ឃុំអន្លង់វែង ស្រុកអន្លង់វែងបើកបររថយន្ដដឹកស្រាបៀរ​កម្ពុជាម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-0103 ដោយរួមដំណើរមានគ្នាចំនួន៣នាក់ តែមិនគ្រោះថ្នាក់ដល់អាយុជីវិតឬរងរបួសទេ។ មូលហេតុ រថយន្ដផ្ទុកស្រាបៀរលើសទំងន់ ដែលជាហេតុធ្វើឲ្យរថយន្ដទប់លំនឹងមិនបាន ​ក៏ក្រឡាប់ផ្ងារជើងកណ្ដាលផ្លូវតែម្ដង។ ក្រោយសមត្ថកិច្ចចុះមកត្រួតពិនិត្យរួច ក៏បានប្រគល់ឲ្យម្ចាស់រថយន្ដវិញ ដើម្បីយកទៅជួសជុល ៕