អស្ចារ្យខ្លាំងណាស់ តារាចំរៀងលំដាប់ជួរមុខទាំង៦៦នាក់ ស្ម័គ្រចិត្តច្រៀងរកលុយជួយពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ នៅក្នុងភោជននីយដ្ឋាន សេវេនប្រាយ ជិតផ្សារមាន់អាំង នៅថ្ងៃទី១១ ខាងមុននេះ
ភ្នំពេញៈ យ៉ាងតិចណាស់ មានតារាចម្រៀងប្រុសស្រីល្បីឈ្មោះ ចំនួន៦៦នាក់ បានស្ម័គ្រចិត្តចូលរួមច្រៀង ដោយមិនគិតកម្រៃដើម្បីស្វែងរកថវិកាជួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរងគ្រោះដោយទឹកជំនន់។ ការប្រគំតន្ត្រីលក់សំបុត្រក្នុងតម្លៃត្រឹម១ម៉ឺនរៀលនេះ នឹងធ្វើឡើងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ នៅភោជននីយដ្ឋានសេវេនប្រាយជិតផ្សារមាន់អាំង។ អាចចាត់ទុកថាជាព្រឹត្តិការណ៍ច្រៀងរាំ ទ្រង់ទ្រាយធំមួយ ដែលប្រមូលផ្តុំទៅដោយសិល្បករប្រុសស្រីល្បីឈ្មោះមកពីគ្រប់ផលិតកម្ម ក្នុងព្រឹត្តិការប្រគំតន្ត្រីមួយមានឈ្មោះថា "ការប្រគំតន្ត្រីចែករំលែកក្តីសង្ឃឹម"។
















ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។