សូមសរសើរដោយស្មោះចំពោះមន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រចាំព្រលានយន្តហោះអន្តរជាតិភ្នំពេញ
-

​ ថ្ងៃនេះ ខ្ញុំពិតជាមានមោទនភាពណាស់ នៅពេលដែលបានជួប បានឃើញផ្ទាល់មន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំព្រលាន យន្តហោះអន្តរជាតិភ្នំពេញភាគច្រើន បានប្រើប្រាស់ពាក្យពេចន៍ និងកាយវិការ ប្រកបដោយក្រមសីលធម៌ល្អ ស័ក្តិសមជាមន្ត្រីរាជការល្អ ក្នុងការបម្រើឲ្យប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល ។ ជាក់ស្តែងណាស់ ព្រឹកមិញនេះ ខ្ញុំបានធ្វើដំណើរទៅបរទេស ពេលនោះ ខ្ញុំបានឃើញ និងជួបផ្ទាល់ប្អូនស្រី ឡាយ ផានី ដែល មានឋានន្តរស័ក្តិជាអនុសេនីយ៍ឯក ជា មន្ត្រីនគនរបាលអន្តោប្រវេសន៍ផ្តល់សេវាកម្ម ប្អូនស្រីមានកាយវិការ និងពាក្យពេចន៍ល្អសមរម្យរួសរាយរាក់ទាក់ភ្ញៀវទូទៅ គួរឲ្យកោតសរសើរ និងយកគំរូតាមណាស់ ។ ពេលដល់វេនខ្ញុំ ក៏ដូចគ្នា នាងបំពេញការងារយ៉ាងរហ័សរហួន ដោយមិនបានគិតថាស្គាល់ ឫមិនស្គាល់ខ្ញុំអីនោះទេ ពោលគឺ កាយវិការប្អូនរួសរាយរាក់ទាក់។ នេះហើយជាអ្វីដែលភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិគ្រប់រូបចង់បាន។ មន្ត្រីដទៃទៀតក៏ប្រហែលគ្នា ហើយខ្ញុំជឿជាក់ថា ក៏មានមន្ត្រីបំរើការនៅព្រលានយន្តហោះអន្តរជាតិនេះជាច្រើនរូបទៀត ដែលល្អប្រសើរដូចប្អូនស្រី គ្រាន់តែខ្ញុំមិនបានជួបផ្ទាល់ប៉ុណ្ណោះ។ ស្ដាយដែរ ដែលខ្ញុំមិនអាចថតរូបច្រើនបានមកបង្ហាញជូន ដោយសារជាកន្លែងហាមឃាត់។ ឆ្លៀតឱកាសនេះដែរ ក្នុងនាមពលរដ្ឋខ្មែរមួយរូប ខ្ញុំស្នើសុំឲ្យមន្ត្រីព្រលានយន្តហោះទាំងអស់ ដែលបានធ្វើល្អហើយសូមបន្តធ្វើល្អទៀត ហើយសំរាប់អ្នកមិនទាន់បានធ្វើល្អទេ សូមកែប្រែ និងធ្វើឲ្យបានល្អ ព្រោះនេះមិនមែនត្រឹមតែជាមុខមាត់កម្ពុជាយើងប៉ុណ្ណោះទេ វាក៏ជាមុខមាត់លើឆាកអន្តរ ជាតិផងដែរ ព្រោះព្រលានយន្តហោះអន្តរជាតិ មានទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិឆ្លងកាត់ ។ ០៣ សីហា ២០១៨

ប្រភព:Sar Sokha