លើសពីអាណិត...កូននេនតូច គេងអោបធាតុឪពុក ទាំងគេងលក់...
-

ដោយក្តីនឹករលឹក គួបផ្សំនឹងកុមារភាពរបស់កូននេនកំសត់ ដែលលោកឪពុកទើបតែចាកចេញឆ្ងាយ (មរណៈភាព) ពីមួយថ្ងៃទៅមួយថ្ងៃ កូននេនតូច គេងអោបធាតុឪពុក ទាំងយប់ទាំងថ្ងៃ ធ្វើឲ្យពុកម៉ែបងប្អូនជាច្រើនមានការអាណិត និងយល់ចិត្តរបស់កូននេន ក្នុងនាមជាកូនម្នាក់ តែងតែមានការនឹករលឹកដល់ឪពុកជាខ្លាំង។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុក សុវណ្ណ ឆ័យ បានរៀបរាប់ការអាណិតអាសូរ កូននេនតូចយ៉ាងខ្លាំង ដោយព្រះគុណម្ចាស់បានលើកឡើងថា​ "អាត្មានិមន្តចេញពីីបន្ទប់មក ឃើញណេនតូច(វីត wit) សិឹងលក់យ៉ាងនេះ អោយតែថ្ងៃល្ងាចឡើង យំនឹកឪពុករហូត បើសឹនជាអ្នកឈនៅទីនេះ តើអ្នកអាចហូរទឹភ្នែកដែរទេ?"។

ប្រភពៈ​ សុវណ្ណ ឆ័យ