ហឺុ....អាណិតចាស់ដល់ហើយ មិនដឹងឈឺជាយ៉ាងណាទេ!!! ប្រជាពលរដ្ឋជាង៣០០០គ្រួសារ នៅក្នុងខេត្តក្រចេះ រួមទាំងគោក្របី ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ព្រោះគ្រោះទឹកជំនន់
ខេត្តក្រចេះ កាលពីល្ងាចថ្ងៃទី០២ ខែសីហា ម្សិលមិញនេះបើយោងតាមការឲ្យដឹងពីលោក វ៉ា ថន អភិបាលខេត្តក្រចេះ បានបញ្ជាក់ថា ពលរដ្ឋដែលរងគ្រោះនៅក្នុងខេត្តក្រចេះទាំងមូលជាង៣០០០គ្រួសារ រួមទាំងគោក្របីត្រូវបានជម្លៀសទៅកាន់ទីទួល សុវត្ថិភាព ព្រមទាំងបានបញ្ជូនក្រុមគ្រូពេទ្យ ឲ្យទៅប្រចាំការនៅទីទួលសុវត្ថិភាព ដើម្បីថែទាំ សុខភាពជូនប្រជាពលរដ្ឋ។


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។