មិនមែនរូបគំនូរទេណាកុំច្រលំ!!! រូបថត ចេញពីការច្នៃប្រឌិត របស់អ្នកជំនាញថតរូបស្រីម្នាក់ ចុះទៅថតក្នុងទឹកផ្ទាល់តែម្តង ចំណែករូបវិញមើលទៅ....
-

ការថតរូប អ្នកណាក៏អាចថតបានដែរ។ ប៉ុន្តែដើម្បីទទួលបានរូបថតស្អាតដ៏ប្រណិត និងរស់រវើកបាន សួរថាមិនមនុស្សប៉ុន្មាននាក់ដែលអាចធ្វើបាន? វាមិនមែនជារឿងងាយស្រួលទេ ប្រសិនបើអ្នកចង់ពូកែថតរូបដ៏មានជំនាញ អ្នកត្រូវសិក្សាដ៏ល្អិតល្អន់ និងមានគំនិតច្នៃប្រឌិតខ្ពស់លើប្លង់ទីតាំងដែលអ្នកចង់បាន។ អ្នកជំនាញថតរូបម្នាក់ Cheryl Walsh បានប្រើការច្នៃប្រឌិតថ្មីដោយផ្តិតរូបភាពពីក្រោមទឹកយ៉ាងប្លែកមិនគួរឲ្យជឿ។ ការងាររបស់គាត់បានបង្កើតគំនិតថ្មីមួយដែលបង្ហាញពីរូបភាពមើលទៅដូចជាគំនូរដ៏រស់រវើក និងមានអំណាចយ៉ាងធំសម្បើម។ គាត់បាននិយាយថាការថតរូបនៅក្រោមទឹកធ្វើឱ្យមានអារម្មណ៍ស្ងប់ និងមានសុវត្ថិភាព។ នេះគឺជាដំណោះស្រាយល្អណាស់ ដើម្បីជួយគាត់ឱ្យរួចផុតពីភាពតានតឹង ការថប់បារម្ភ ភាពទន់ខ្សោយ និងការមិនសូវមានទំនាក់ទំនងសង្គម។