ជួយស៊ែរឲ្យខាងមន្ទីរពេទ្យបានដឹងថា....បងប្រុសម្នាក់ផ្ងើរសារ អរគុណចំពោះមន្ទីរពេទ្យគន្ធបុប្ផាដែលបានជួយជីវិតកូនរបស់គាត់ និងសូមផ្តាំផ្ងើរទៅបងប្អូន មេត្តាកុំទុកចិត្តចំពោះគ្លីនិចឯកជនមួយចំនួនតូច ដែលមិនមានជំនាញពិតប្រាដក...
-

កាលពីប៉ុន្មានថ្ងៃមុន បងប្រុសម្នាក់បានសរសេរសារយ៉ាងវែង អរគុណដ៏មន្ទីរពេទ្យ គន្ធបុប្ផា ដែលបានជួយសង្គ្រោះជីវិតកូនប្រុសរបស់គាត់។ បើយោងតាមគណនីហ្វេសប៊ុករបស់បងប្រុសបានរៀបរាប់យ៉ាងដូច្នេះថា "ខ្ញុំសូមអរគុណមន្ទីរពេទ្យគន្ធបុប្ផាដែលបានព្យាបានជំងឺរលាកខួរក្បាលហើយហើមខួរក្បាលកំរិតថ្ងន់សន្លប់7យប់7ថ្ងៃបន្ទាប់ពីបានដេកព្យាបាលបានមួយខែជាងអីឡូវបានជាដូចដើមហើយខ្ញុំសប្បាយចិត្តណាស់ ។ កូនខ្ញុំឈឺដល់កំរិតធ្ងន់ធ្ងរបែបនេះមកពីជឿជាក់លើគ្លីនិចឯកជនវាជួសឈាមពិនិត្យថា​ គ្រុនឈាម គ្រុនពោះវៀន ហើយចាក់ថ្នាំបន្តោកសេរ៉ូមអស់បួនលីត្រ លើសកំរិតថ្នាំវាកែលេងកើត វាថាកូនខ្ញុំឡើងឈាមស ហើយវាថាអោយយកទៅគន្ធបុប្ផាពេលនោះកូនខ្ញុំឡេងកំរើកបញ្ឈរភ្នែករឹងថ្កៀមអស់ហើយ ពេលទៅដល់គន្ធបុប្ផា ពេទ្យពិនិត្យមើលថាគ្មានរោគសញ្ញានឹងទេ ក្មេងនេះរលាកខួរក្បាល ហើយហើមខួរក្បាលកំរិតធ្ងន់ធ្ងរ ពេលនោះខ្ញុំនិងប្រពន្ធមានតែស្រក់ទឹកភ្នែកហើយនឹកសោកស្តាយជាខ្លាំង។ សូមបងប្អូនយកកូនទៅឃ្លីនិកឯកជនប្រយ័ត្នដូចខ្ញុំ ព្រោះគ្លីនិចឯកជនខ្លះគ្មានជុំនាញពិតប្រាកដទេមើលព្យាបាលយកតែលុយហើយស្លាប់កូនយើងទៀត កុំតែបានមន្ទីពេទ្យគន្ធបុប្ផា ខ្ញុំស៊យហើយ សូមអរគុណខ្លាំងបំផុតចំពោះមន្ទីពេទ្យគន្ធបុប្ផា"

មានវីដេអូ៖ ប្រភព៖​ Boyolo Boylary