គំនិតថ្មី...ដាល់អំបុកដោយប្រើម៉ាស៊ីន ចំណាយមនុស្សតិច តែទទួលបានផលច្រើន...(មានវីដេអូ)
សៀមរាប៖ វិធីសាស្រ្តដែលពុកម៉ែ បងប្អូន មិនដែលបានឃើញ នឹងដឹងពីវិធីសាស្រ្តក្នុងការដាល់អំបុក ដែលមានគំនិតច្នៃប្រឌិតល្អ ប្រើកំលាំងមនុស្សតិច តែទទួលបានផលច្រើន នេះក៏ចាត់ទុកជាគំនិតដ៏ល្អមួយដែលកូនខ្មែរបានរកឃើញ។ តួយ៉ាងរដូវកាលអកអំបុកក៏កាន់តែខិតជិតមកដល់ នៅសល់តែប៉ុន្មានខែយើងនិងដល់ពិធីអកអំបុកសំពះព្រះខែ ទៀតហើយ គ្រាន់តែគិតក៏សប្បាយចិត្ត ព្រោះនោះជារដូវកាលដែលកូនខ្មែរ មានពេលដើរលេងកំសាន្តជាមួយគ្រួសារ ជាមួយមិត្តភក្តិ និងមិត្តជិតស្និទ្ធរៀងៗខ្លួន។ យ៉ាងណាមិញនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ដួង សេរីសោភា បានធ្វើការបង្ហោះជាវីដេអូ ឲ្យកូនខ្មែរបានឃើញ ពីសកម្មភាពរបស់ពួកគាត់កំពុងតែអង្គុយដាល់អំបុក។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុក ក៏មានចំនួនស៊ែរយ៉ាងច្រើនផងដែរ។ ម្ចាស់គណនីខាងលើបានរៀបរាប់ថា "ស្រុកខ្ញុំដាល់អំបុក តាចឹង មានអ្នកចង់ញាំអត់ញុម ទិញអោយ????"។







ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។