ព្រះគុណម្ចាស់ សុភ័ក្រ បាននាំយកថវិការទៅជួយដល់ប្អូនប្រុសម្នាក់ ដែលបានឆក់ខ្សែរភ្លើង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ដូចនេះមានតែអំពាវនាវដល់ពុទ្ធបរិស័ទ្ធ និងប្អូនខ្មែរទាំងអស់មេត្តាជួយដល់ប្អូនប្រុសផង...(សូមទស្សនាវីដេអូ)
-

កាលពីប៉ុន្មានថ្ងៃមុន សាច់ញាិតក៏ដូចជាបងប្អូន របស់ប្អូនប្រុស បានអំពាវនាវដល់ បងប្អូននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក សូមជួយផ្តល់ឈាមដល់ប្អូនប្រុស ដែលត្រូវបានខ្សែរភ្លើងឆក់ បណ្តាលឲ្យរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ខណៈពេលនេះប្អូនប្រុសកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រះកុសុមៈ។ ដោយក្តីអាណិតនិងស្រលាញ់ដល់បងប្អូនដែលមានឈាមជ័រជាខ្មែរដូចគ្នា​ ព្រះគុណម្ចាស់ កក្តដា សុភ័ក្រ តែងតែមានវត្តមានក្នុងការជួយដល់កូនខ្មែរ តាមរយៈមនុស្សធម៏ផ្សេងៗ នាពេលថ្មីៗនេះ ព្រះគុណម្ចាស់ក៏បានទៅជូបប្អូនប្រុសម្នាក់ដែលត្រូវបានឆក់ខ្សែរភ្លើងនោះ​នៅឯមន្ទីរពេទ្យតែម្តង។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុរបស់គុណម្ចាស់ក៏បានអំពាវនាវដល់សប្បុរសជន ទាំងក្នុងនិងក្រៅប្រទេសមេត្តាជួយដល់ប្អូនប្រុស ព្រោះស្ថានភាពជីវភាពរបស់គាត់គឺលំបាកខ្លាំងណាស់។ ព្រះគុណម្ចាស់ក៏បានរៀបរាប់ទៀតថា "សូមមេត្តាជួយ Share ម្នាក់មួយផងបានទេញាតិញោមដើម្បីជួយដល់បងប្រុសដែលគ្រោះថ្នាក់ដោយសារតែឆក់ខ្សែភ្លើងគួរអោយអាសូរអាណិតណាស់ញាតិញោមណាមួយវិញទៀតគ្រួសារបងប្រុសក៏មានជីវភាពក្រីក្រខ្វះខាតលំបាកណាស់ចឹងហើយសូមញាតិញោមជួយគាត់ម្នាក់តិចផងតាមសទ្ធាជ្រះថ្លាណាបងប្អូន។ ប្អូនប្រុសមានឈ្មោះថា កុសល អាយុ២២ឆ្នាំ។ ??សំរាប់ព័ត៍មានលំអិតខលមកសួរតាមរយៈលេខរបស់ខ្ញុំព្រះករុណាអាត្មាភាពបានតាមរយៈលេខ☎087313246"៕

វីដេអូរបស់ប្អូនប្រុសពិការដែលត្រូវខ្សែរភ្លើងឆក់ទាំងអស់គ្នា៖ ប្រភព៖ Kakada Sophorn