ខ្លោចចិត្តណាស់...លោកយាយកំសត់ ដើរសុំទានគេ ដើម្បីចិញ្ចឹមជីវិត ពីមួយថ្ងៃទៅមួយថ្ងៃ តែពេលនេះ ត្រូវម៉ូតូបុកដើរលេងរួចហើយ...
-

មនុស្សម្នាក់ៗកើតមកលើលោកនេះ តែងប្រាថ្នាចង់បានសេចក្តីសុខ បើទោះបីជាកើតមកនៅក្នុងស្ថានភាពបែបណាក៏ដោយ។ ជីវិតជាអ្នកបង្រៀនមនុស្សឲ្យស្គាល់គ្រប់រស់ជាតិ ទាំងជូរចត់ ប្រៃ ល្វីង ផ្អែម។ តែបើយើងងាកមកមើលជីវិតរបស់លោកយាយម្នាក់ដែលកំពុងតែរស់នៅក្នុងខ្ទមចាស់ អមជាមួយនឹងភាពចាស់ជរា​ អ្វីដែលកាន់តែលំបាកទៅទៀតនោះ រាល់ថ្ងៃគឺលោកយាយដើរសុំទានគេ ដើម្បីចិញ្ចឹមជីវិត ពេលនេះដែលជាត្រូវម៉ូតូបុក ពេលនេះលោកយាយដើរមិនរួចទេ។ នេះបើយោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Mey Sophorn បានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលថា "Today me teams kARC come visit 2 old lady again and bring rice 50 k and some money give to her every month too . . អាណិតលោកយាយណាស់ដេីរសុំទានរាល់ថ្ងៃតែពេលនេះម៉ូតូបុក គាត់ដេីរលែងកេីតហេីយ "។

ប្រភព៖​ Mey Sophorn