លោក ខេមរៈ សិរីមន្ត៖ ហាត់រាល់ថ្ងៃ មួយថ្ងៃឡើងបន្តិចៗ មួយឆ្នាំគង់តែឡើងបានច្រើនទេ...
តារាចម្រៀងដ៏មានប្រជាប្រិយភាព និងទទួលបានការគាំទ្រជាច្រើនពីសំណាក់ ពុកម៉ែ បងប្អូន លោក ខេមរៈ សិរីមន្ត ដែលជាអាយដលរបស់មិត្តៗយុវវ័យជាច្រើន ដោយសារតែលោកមានទេពកោសល្យ សមត្ថភាព បើទោះបីជារូបលោកប្រលូកសិល្បះយូរមកហើយក្តី តែកម្រិតនៃការគាំទ្រកាន់តែកើតឡើងជាលំដាប់។ ដោយឡែកបើនិយាយពីរូបសម្រស់ របស់តារាចំរៀងរូបនេះវិញ កាន់តែស្រស់សង្ហារឡើង ពីមួយឆ្នាំទៅមួយឆ្នាំ រូបលោកកាន់តែស្រស់សង្ហារមិនចាញ់តារាក្រោយប៉ុន្មាននោះទេ។ យ៉ាងណាមិញនៅលើបណ្តាញសង្គមរបស់លោក ក៏បានបង្ហោះរូបភាពចំនួនពីរសន្លឹកធ្វើឲ្យអ្នកគាំទ្រជាច្រើនមាន ភ្ញាក់ផ្អើលនូវរូបរាងដែលគ្មានអាវរបស់លោក បង្ហាញសាច់ដុំធំៗ គួរឲ្យទាក់ទាញបំផុត។ ទន្ទឹមនឹងភាពសង្ហាររបស់លោក ក៏មានអ្នកគាំទ្រជាច្រើនចូលមកខមិន ដោយមានអ្នកខ្លះសរសើរថា "សង្ហារណាស់បង"និងមាន"សាច់ដុំធំល្អណាស់បង"។














ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។