"ហត់នឿយ" MV ថ្មីរបស់ សុវត្ថិ មុនីនាគ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តៗយុវវ័យ...(មានវីដេអូ)
តារាចំរៀងពន្លកថ្មី លោក សុវត្ថិ មុនីនាគ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ មិត្តៗយុវវ័យ ទៅលើទឹកដម ក៏ដូចជាភាពស្រស់សង្ហាររបស់លោក។ ទេពកោសល្យ និងសមត្ថភាព ពិតជាចម្រុញឲ្យតារាវ័យក្មេងរូបនេះ កាន់តែមានភាពល្បីល្បាញ ក្នុងស្រទាប់មិត្តៗយុវវ័យ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាប្រុសសង្ហាររូបនេះ ទើបតែចេញ MV ថ្មីនៅក្នុងបទចំរៀងមួយបទមានចំណងជើងថា"ហត់នឿយ"។ ទាំងការសម្តែង ទាំងមនោសញ្ចេតនា ពិតជាចាក់ដោតយ៉ាងខ្លាំង ធ្វើឲ្យអ្នកគាំទ្រជាច្រើន បានធ្វើការស៊ែរចែករំលែកតៗគ្នា។ យ៉ាងណាមិញ មានអ្នកគាំទ្រជាច្រើន បានលើកសរសើរ ពីអាយដលរបស់ខ្លួនមិនដាច់ពីមាត់ថា "ពូកែទាំងរាំ ពូកែទាំងសម្តែង ពិសេសគឺច្រៀងក៏ពិរោះទៀត"។















ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។