ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានកម្លាំងអធិការដ្ឋាន នគរបាលស្រុកបាទី ធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាព ប្រដាប់ដោយដាវ បានកាប់ប្លន់យកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពីបុរសម្នាក់
តាកែវៈ កាលពីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ ដែលស្ថិតនៅចំណុចភូមិព្រៃស្លែង ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី ធ្វើការឃាត់ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ មានឈ្មោះ សាន់ មុន្នីរក្សា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិត្រាំខ្នា ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ដោយជាប់ពាក់ព័ន្ធករណី ប្រើប្រាស់ដាវកាប់ប្លន់យកម៉ូតូ ពីជនរងគ្រោះម្នាក់ មានឈ្មោះរ៉េត គឹមជៀម ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិ១៤ សង្កាត់បឹងកក់១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ។



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។