ពិតជាល្អណាស់ ខ្ញុំសូមសសើរ!!! ដំណាំកញ្ឆាខុសច្បាប់ជិត១ពាន់ដើម នៅលើជួរភ្នំបាយ៉ង់កោ ត្រូវបានអាវុធហត្ថ ខេត្តតាកែវ ចុះឆ្មកកាប់បំផ្លាញចោល.....(មានវីដេអូ)
-

តាកែវៈ ដំណាំកញ្ឆា ដែលឈ្មួញលួុចលាក់ដាំដុះ ដោយខុសច្បាប់នៅលើជួភ្នំបាយ៉ងកោ រាប់រយដើមត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្តតាកែវ ធ្វើការឆ្មក់ចុះកាប់បំផ្លាញចោលសារជាថ្មី។ ការឆ្មក់ចុះកាប់បំផ្លាញដំណាំកញ្ឆានេះ បានធ្វើឡើងនៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ ដែលដឹកនាំបញ្ជាដោយលោកវេរសេនីយឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធខេត្តតាកែវ នៅទីតាំងដំណាំកញ្ឆាខុសច្បាប់ស្ថិតនៅភូមិពោធិរោង ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។ ក្នុងប្រតិបត្តិការនោះ កម្លាំងកងរាជអាវុធហត្ថខេត្ត ដោយបានធ្វើការកាប់បំផ្លាញដើមកញ្ឆា និងដុតបំផ្លាញចោលនៅនិងកន្លែង ចំនួនជិត១ពាន់ដើម ស្មើនិង២៤រង កាប់ទំលាយអាងស្តុកទឹកចំនួន០២អាង និងដុតកំទេចទុយោបូមទឹក០២ខ្សែ ប្រហែល២០០មែត្រ ៕ មានវីដេអូខាងក្រោមៈ