ពេញចិត្តនូវអ្វីដែលខ្លួនឯងមាន កុំតូចចិត្តនឹងអ្វីដែលខ្លួនមិនមាន ព្រោះថាតូចចិត្តក៏មិនបានដដែលនឹង....
-

តារាសម្តែងនិងជាពិធីករដ៏មានប្រជាប្រិយភាព លោក ង៉ែត​ សុវណ្ណណេត ហៅ Kavin ដែលទទួលបានការគាំទ្រពីសំណាក់ពុកម៉ែ បងប្អូនជាច្រើន ។ បុរសសង្ហាររូបនេះ បានធ្វើការបង្ហោះលើបណ្តាញសង្គមរបស់លោកថា "ជីវិតវាមិនល្អគ្រប់ពេលគ្រប់យ៉ាងដូចដែរយើងគិតនោះទេ តែស៊ូរកុំគិតអវិជ្ជមានចំពោះវា គ្មាននរណាម្នាក់អាចធ្វើអោយយើងសប្បាយក្រៅពីខ្លួនឯងនោះទេមានតែខ្លួនឯងត្រូវចេះស្រលាញ់ខ្លួនឯងស្រលាញ់អ្វីដែលខ្លួនឯងមាន កុំតូចចិត្តនឹងអ្វីដែលខ្លួនមិនមាន គ្រួសារយើងហើយនឹងពិភពលោកនិងត្រូវការហើយនឹងស្រលាញ់យើងវិញ"។ យ៉ាងណាមិញ ក៏មានអ្នកគាំទ្រជាច្រើនសរសើរពីសមត្ថភាព និងទេពកោសល្យ ក្នុងការសម្តែងរបស់លោក មិនដាច់ពីមាត់៕

ប្រភព៖ Kavin