ចប់ហើយមានអីទៀត ខូចតាំងប៉ុននិងទៅហើយ!!! ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ បបួលក្មេងស្រីអាយុ៦ឆ្នាំ ជិះម៉ូតូទៅទិញកាហ្វេផឹក ពេលត្រឡប់មកវិញ មិនឌុប​ទៅផ្ទះ បែរជាឌុបក្មេងស្រី ចូលក្នុងព្រៃក្រោយសាលា ចាប់រំលោភបានសម្រេច ​
-

កំពង់ឆ្នាំងៈ សមត្ថកិច្ច ឃាត់ខ្លួនក្មេងប្រុសម្នាក់ មានឈ្មោះ សាក់ ពិសិត ភេទប្រុស អាយុ​១៥ឆ្នាំ រស់នៅភូមិធ្នង់ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច។ បានបបួលឈ្មោះ ជ.ជ.វ ភេទស្រី អាយុ ៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ជិះម៉ូតូទៅទិញកាហ្វេ។​ ​ក្រោយទិញកាហ្វេរួចឈ្មោះ សាក់ ពិសិត បានជិះម៉ូតូ ឌុបឈ្មោះ ជ.ជ.វ ទៅក្នុងព្រៃក្រោយសាលាបុណ្យធ្នង់​​ ពេលទៅដល់ឈ្មោះ សាក់ ពិសិត បានឈប់ម៉ូតូ ហើយក៏បានធ្វើសកម្មភាព ចាប់សម្រាតខោឈ្មោះ ជ.ជ.វ រំលោភបានសម្រេចតែម្តង។ កាលពីវេលាម៉ោង១៧ៈ៣០នាទី ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ នៅចំនុចព្រៃក្រោយ សាលាបុណ្យភូមិធ្នង់ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ក្រោយកើតហេតុ ក្មេងស្រីរងគ្រោះ បានទៅប្រាប់ ឪពុកម្តាយ​​ និងបានដាក់ពាក្យប្តឹង​ មកសមត្ថកិច្ចភា្លមៗ ។