ទឹកភ្នែកនិងភាពអស់សង្ឃឹម បានជំនួសមកវិញដោយភាពរីករាយស្រស់ស្រាយ ដោយសារតែពុកម៉ែ បងប្អូន បានផ្តល់សង្ឃឹមដល់ពួកគាត់ម្តងទៀត....
-

ប្អូនស្រីកំសត់រួមនឹងអ្នកម្តាយដែលកំពុងតែមានជំងឺឈាមស ស៊ីក្រហម ក្រោយពីបានបង្ហោះពីភាពលំបាករបស់ប្អូនស្រី រួចមក មានពុកម៉ែ បងប្អូនជាច្រើន បង្ហាញអារម្មណ៍អាណិតអាសូរជាច្រើន។ ជាក់ស្តែងនៅក្នុងហ្វេសប៊ុក Sophorn Bou បានរៀបរាប់នៅថ្ងៃនេះថា "ទឹកភ្នែកនិងភាពអស់សង្ឃឹមបានជំនួសមកវិញដោយភាពរីករាយស្រស់ស្រាយរវាងម្ដាយនិងកូនដ៏សែនកំសត់កាលពីវេលាមុន ។ ត្រឹមតែប្រាំថ្ងៃសោះសុខភាពអ្នកមីងបានប្រសើរសឹងតែមិនគួរអោយជឿដែលអ្នកស្រុកគ្មានសង្ឃឹមថាអ្នកមីងនៅមានជីវិតឡើយកាលពីថ្មីៗកន្លងទៅនេះ។​ ទ្រាំបន្តិចចុះអ្នកមីងនិងប្អូនស្រីមិនដល់មួយអាទិត្យទៀតទេនឹងទទួលបានផ្ទះស្អាតសមរម្យសម្រាប់ជាម្លប់ដ៍ត្រជាក់ត្រជុំហើយ??សូមជម្រាបថានាងទទួលបានកូនស្រីហើយត្រូវសម្រាលនៅខែក្រោយនេះ?? ខ្ញុំនៅតែបន្តផ្ដល់ព័ត៌មានពីគ្រួសារនេះលុះត្រាតែរួចរាល់ជាស្ថាពរ ហើយនិងជម្រាបពីឈ្មោះសប្បុរសជនដែលជួយឧបត្ថមបន្ថែមទៀត?? #ស្នាមញញឹមរបស់អ្នកទាំងពីរធ្វើអោយពួកយើងជាម្ចាស់ជំនួយត្រេកអររកអ្វីមកប្រៀបប្រដូចមិនបានទេ ❤️️❤️️"។ ក្រោយពីមានការជួយពីសំណាក់ពុកម៉ែ បងប្អូន រួចមកធ្វើឲ្យបីនាក់ម្តាយកូនមានស្នាមញញឹមយ៉ាងស្រស់ស្អាត ក៏ធ្វើឲ្យមហាជនមានការសប្បាយចិត្តនិងប្អូនស្រីផងដែរ៕

ប្រភព៖ Sophorn Bou