អ្នកនាង ចន ច័ន្ទលក្ខិណា ចេញសារឆ្លើយតប ទៅមនុស្សមួយចំនួនតូចដែលចូលចិត្តមើលងាយចំពោះអ្នកលក់ ឥវ៉ាន់ online ...
-

អ្នកនាង ចន ច័ន្ទលក្ខិណា ដែលបងប្អូនជាច្រើនបានស្គាល់និងស្រលាញ់ តាមការរយៈការសម្តែងរឿងភាគជាច្រើន ហើយអ្នកនាងតែងតែយកចិត្តទុកដាក់ចំពោះសិល្បករ សិល្បការិនី ពេលដែលជួបទុក្ខលំបាក អ្នកនាងតែងតែព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីជួយដល់សិល្បះករ សិល្បការិនី។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់នាង ស្រាប់តែធ្វើការផុសនៅសារដ៏ខ្លីមួយឃ្លា ទៅកាន់មនុស្សមួយចំនួនតូចដែលចូលចិត្តមើលងាកអ្នកលក់ឥវ៉ាន់ online ដោយអ្នកនាងបានលើកឡើងថា​ "អ្នកខ្លះបានមើលងាយអ្នកលក់ ឥវ៉ាន់ online បែបក្រៗ អ្នកក្រលក់onlineដូចពួកខ្ញុំព្រលឹមឡើងបើកភ្នែកភ្លាមបានទទួលប៉ុណ្ណឹងភ្លែត នេះជាញើសឈាមនៃការខំ live video របស់អ្នកលក់onlineក្រៗដូចជាពួកយើង ប៉ុណ្ណឹងគឺច្រើនហើយសម្រាប់ពួកខ្ញុំទំរាំដល់ល្ងាចបិទបញ្ជីពួកយើងក៏អាចរកចំណូលបានលើសនេះបន្តិចដែរ សន្សំលិចសន្សំកើតបង់សាលាកូនបានមួយ term សន្សំលិចសន្សំកើតនាំឥវ៉ាន់ថ្មីចូល សន្សំលិចសន្សំកើតបង់តុងទីន 3 ក្បាល សន្សំលិចសន្សំកើតជួសជុលហាងបន្ថែម តែប៉ុណ្ណឹងគ្រប់គ្រាន់ហើយ ហើយក៏មិនចាំបាច់ដូរឡានទំនើប ព្រោះអត់ដែលដើរលេងសុីផឹកសុីត្រាវ ហើយក៏អត់មាន group ត្រាវដែរ មានតែ group ឥវ៉ាន់ online បោះដុំ ហើយក៏មិនសូវហត់ គ្រាន់ឈឺតែកបន្តិច អនាគតមហារីកបំពង់កតែប៉ុណ្ណឹងឯង បន្ទាប់មកក៏ផុតជីវិត តែក៏អាចសល់លុយខ្លះទុកធ្វើកេរ្តិ៍អោយកូនតិចតួច ធ្វើមេចទេបើពួកខ្ញុំចេះតែរកសុីរបរលក់ឥវ៉ាន់online បែបអ្នកក្រ អរគុណចំពោះការមើលងាយអ្នកលក់ឥវ៉ាន់ online"។

ប្រភពៈ Chanlakhena Chorn