អ្នកលេង TikTok ប្រហែលជាស្គាល់ហើយ កញ្ញា មាស មាស ពេលនេះកំពុងសម្រាកនៅមន្ទីរពេទ្យ ដែលធ្វើឲ្យ...
សីហា
-

ក្មេងស្រីម្នាក់ដែលគេបានស្គាល់គ្រប់គ្នាថាជាតារាTikTokវ័យក្មេង តាមរយះវីឌីអូកំប្លែងជាសាច់ភ្លេង របស់នាង កាលពីមួយរយះមុននោះ ពេលនេះបានកំពុងធ្លាក់ខ្លួនឈឺ សម្រាកនៅមន្ទីពេទ្យ ដោយអាការះមិនទាន់ដឹងខ្លួននៅឡើយ នេះបើតាមការបង្ហោះរបស់ម៉ាក់គាត់ តាមរយះហ្វេសប៊ុក របស់ក្មេងស្រីម្នាក់នេះ។

ស្របពេលជាមួយគ្នានេះដែរ មុននឹងចូលមន្ទីរពេទ្យតារាTiktok ខាងលេងទឹកមុខរូបនេះបានបង្ហោះសារមួយថា«ថ្ងៃចុងក្រោយ»។ បន្ទាប់ពីបានឃើញសារមួយនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនខ្លាច និងបានសួរនាង ថាមានរឿងអ្វីកើតឡើងគ្រប់គ្នា ក៏ប៉ុន្តែនាងមិនបានឆ្លើយតបនូវសំនួរមួយនេះនោះទេ។ មិនបានប៉ុន្មានផង ម្តាយជាទីស្រលាញ់របស់នាងបានធ្វើការស៊ែរនូវសារមួយនេះ ដោយបាននិយាយថា«ហេតុអ្វី បានកូនផុសបែបនេះ»។
ក្រោយពីបានឃើញសារទាំងនេះ ក៏ដូចជាស្ថានភាពជំងឺរបស់នាងបានធ្វើឲ្យអ្នកតែងតែទស្សនាវីដេអូនាង កាន់តែព្រួយបារម្ភលើសដើម ក៏ប៉ុន្តែពួកគេមានតែពាក្យជូនពរឲ្យនាងបានជាសះស្បើយឡើងវីញ។
គួរបញ្ជាក់ផងដែរថា តារាTiktok រូបនេះតែងតែមានសភាពបែបនេះ ជាច្រើនដងមកហើយ ក៏ប៉ុន្តែនៅតែមិនទាន់មានហេតុផលច្បាស់លាស់៕