លោក វិល្លាម ប្រឹងគាស់កកាយរឿង «កោះត្រល់» ដើម្បីប្ដឹងទាមទារមកវិញ
ណារ៉ា
-

បើយោងតាមប្រភពហ្វេសប៊ុករបស់ប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនា សារពង្ស ហៅ វិល្លាម នៅយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨នេះបានបង្ហោះសារដាស់តឿនអោយកូនខ្មែរប្រឹងគាស់កកាយប្រវត្តិសាស្រ្ដដើម្បីទាមទារកោះត្រល់មកវិញ ។

លោកបានរៀបរាប់ថា៖ «ការព្យាយាមបង្វែរនិងបង្កេីតប្រវត្តិសាស្ត្រថ្មីថាកោះត្រល់បាត់តាំងពីសម័យសង្គមរាស្ត្រនិយម គឺជាការគេចវេសចេញពីទំនួលខុសត្រូវសុទ្ធសាធ ។
យេីងជាកូនខ្មែរត្រូវគាស់កកាយមកវិញកុំអោយគេបន្លប់បានចំណុចហ្នឹង ព្រោះគ្មានយួនណាមកបន្លប់ខ្មែរទេអារឿងប្រវត្តិសាស្ត្រនេះ សំបូរខ្មែរគ្នាឯងទេ ដែលជួយយួនដោយប្រយោលមកបន្លប់ខ្មែរ
ប្ដឹងទៅ ក្រុមប្រឹក្សាធម្មនុញ្ញ អោយដោះស្រាយតាមមាត្រា៩២នៃរដ្ឋធម្មនុញ្ញ ជាយន្តការថ្នាក់ជាតិ ប្រសិនគ្មាន «ដំណោះស្រាយ» យេីងនឹងបន្តទៅ ICJ ថែមទៀត រីឯលទ្ធផល វិជ្ជមាន អវិជ្ជមាន វាគ្រាន់បេីជាងដេកស្ដាយដែរ ។»
អត្ថបទបន្ថែម៖ លោក វិល្លាម នឹងបើកយុទ្ធនាការ «ស្នាមមេដៃមួយដេីម្បីកោះត្រល់» នាថ្ងៃទី០៨ សីហា ខាងមុខនេះ បើយោងតាមប្រភពហ្វេសប៊ុករបស់ប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនា សារពង្ស ហៅ វិល្លាម នៅយប់ថ្ងៃទី៣១ កក្កដា ២០១៨នេះអោយដឹងថា លោកនឹងបើកយុទ្ធនាការ «ស្នាមមេដៃមួយដេីម្បីកោះត្រល់» នាថ្ងៃទី០៨ សីហា ខាងមុខនេះ។
លោកបានរៀបរាប់ថា៖ “យុទ្ធនាការ « ស្នាមមេដៃមួយដេីម្បីកោះត្រល់ » នឹងចាប់ផ្ដេីមនៅថ្ងៃទី ៨ ខែ ៨ ឆ្នាំ ២០១៨ ខាងមុខនេះ ។ គណបក្សខ្មែរក្រោកហ៊ានធ្វេីហេីយ ប្ដេជ្ញាធ្វេីទាំងមិនដែលនិយាយមុន មិនដែលសន្យាមុន ចុះរឿងអ្វីអ្នកចូលរួមត្រូវខ្លាចនោះ ? បេីអ្នកធ្វេីមិនខ្លាចផង សូមអ្នកចូលរួមកុំខ្លាច ហេីយបញ្ហានេះជាបញ្ហាយេីងទាំងអស់គ្នា កោះត្រល់ដែលមានទំហំប៉ុនប្រទេសសឹង្ហបូរីគឺជាទ្រព្យសម្បត្តិជាតិនិងជាទ្រព្យសម្បត្តិរួម មិនគួរអោយគេរំលោភស្រួលៗនោះឡេីយ សូមបងប្អូនចូលរួមទាំងអស់គ្នាដោយមិនប្រកាន់និន្នាការនយោបាយ ប្រសិនជាកេីតមកមិនបានពង្រីកទឹកដីទេ សូមមេត្តាកុំអោបដៃឈរមេីលទឹកដីដែលបាត់បង់អោយសោះ កោះត្រល់ធំណាស់ ស្នាមមេដៃមួយមិនមានអ្វីគួរអោយខ្លាចទាល់តែសោះ ព្រោះដូនតាយេីងលះបង់សាច់ស្រស់ឈាមស្រស់កសាងទឹកដីនេះអោយយេីងរស់នៅដោយចម្បាំងរាំងជល់លោកមិនដែលខ្លាចផង ។ ក្លាហានឡេីង ក្រោកឡេីង ក្រោកឡេីង
បញ្ជាក់ ៖ ជនណាដែលវាយប្រហារ ឌឺដង បន្ទោសបង្អាប់ បន្ទុចបង្អាក់ លាបពណ៌លេីកិច្ចការនេះ ជននោះស្មេីនឹងបំរេីបរទេសដោយប្រយោល ហេីយក្បត់មនសិការជាតិខ្លួនយ៉ាងច្បាស់
បងប្អូនអាចចូលរួមបាននៅទីតាំងផ្ទះលេខ ១១ ផ្លូវ ៣៥៣ សង្កាត់បឹងកក់១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី៨ ខែ ៨ ឆ្នាំ ២០១៨” ៕