វីដេអូមួយធ្វើអោយមហាជនក្នុងបណ្ដាញសង្គមស៊ែរចែករំលែកគ្នាយ៉ាងច្រើនដោយពោលពាក្យគោរពចូលចិត្ត និងសរសើរចំពោះទឹកចិត្តម្ចាស់រថយន្ដទំនើបមួយគ្រឿងដែលសណ្ដោសប្រណីម្ចាស់រ៉ឺម៉កដែលគៀរឡានគាត់អោយរងការខូចខាត ។ មិនត្រឹមតែមិនប្រកាន់ទោសអូសដំណើរនោះទេ ម្ចាស់រថយន្ដទំនើបរូបនោះក៏បានណែនាំម្ចាស់រ៉ឺម៉ករូបនោះអោយបង្កើនការប្រុងប្រយ័ត្នផងដែរ នៅពេលបើកបរកុំគិតចង់ជ្រៀតទៅមុខទាំងផ្លូវចង្អៀត នេះសំណាងហើយដែលប៉ះចំរថយន្ដគាត់ បើចំម្ចាស់ឡានផ្សេងវិញប្រហែលជាមិនរួចខ្លួនឡើយ។ ស្រាប់តែនៅរាត្រីថ្ងៃទី៥ វេលាម៉ោងប្រហែលជា៨យប់ ម្ចាស់រថយន្ត ដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ah Ry Nuon ផ្ទុះកំហឹងជាមួយភាគីខាងម្ចាស់រ៉ឺម៉ក់ ដែលគាត់បានអនុគ្រោះមិនទាមទារឲ្យចេញសង់ថ្លៃខូចខាតរថយន្ត របស់គាត់។ យ៉ាងណាមិញ ក្រោយពីបញ្ចប់រឿងនៅកន្លែងកើតហេតុហើយ ពេលទៅដល់ផ្ទះ ស្រាប់តែខាងភាគីរ៉ឺម៉ក់ បានបង្ហោះសារថា ខាងរថយន្តជាអ្នកប៉ះរ៉ឺម៉ក់ទាក់មុន និងបានបង្ហាញថាគាត់់មិនមែនអ្នកក្រទេ ហើយក៏បានបោះសម្តីទៀតថា “ពេលនោះបើដកលុយសងទៅចប់បាត់ ហើយស្រួលជាង!”។ ទង្វើរទាំងនេះ បានធ្វើឲ្យម្ចាស់រថយន្តដែលមានចិត្តធម៏ ទ្រាំមិនបាន ក៏ចេញវីដេអូប្រតិកម្មភ្លាមៗ។ ម្ចាស់រថយន្ត ចង់ឲ្យម្ចាស់រ៉ឺម៉ក់ចេញមុខឡាយ តបតជាមួយ ម្ចាស់រថយន្ត ព្រមទាំងម្ចាស់រថយន្តហ៊ានទៅស្បថ ព្រមទាំងទៅប៉ុស្តិ៍ប៉ូលីស ដើម្បីធ្វើការដោះស្រាយគ្នា។



















