លោកឧកញ៉ា ចិត្តធម៏ ទៀ វិចិត្រ បាននាំយកសត្វកន្ធាយដ៏ធំមួយក្បាល ទៅព្រលែងចូលក្នុងសមុទ្រវិញ ឲ្យមានសេរីភាព...(មានវីដេអូ)
កាលពីថ្ងៃម្សិលមិញ លោកឧកញ៉ា ចិត្តធម៏ ទៀ វិចិត្រ បាននាំយកសត្វកន្ធាយដ៏ធំមួយក្បាល ទៅប្រលែងចូលក្នុងសមុទ្រ ឲ្យមានជីវិត និងសេរីភាព បែបធម្មជាតិរបស់វាវិញ។ គ្រាន់តែបានទៅដល់ទឹកវិញ សត្វកន្ធាយដ៏ធំមួយនោះ ហាក់សប្បាយខ្លាំងណាស់ ព្រមទាំងបោះពួយយ៉ាងលឿនចូលទៅក្នុងសមុុទ្របាត់ទៅ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកផ្ទាល់បានបង្ហាញអារម្មណ៍សប្បាយចិត្តថា "អ្វីដែលខ្ញុំសប្បាយចិត្តបំផុតនោះគឺ បានដោះលែងជីវិតគេឲ្យមានសេរីភាពវិញ ?"។ គួរបញ្ជាក់ផងដែរថា នាពេលកន្លងមក លោកឧកញ៉ាទៀ វិចិត្រ ក៏ធ្លាប់បាននាំសត្វជាច្រើនប្រភេទ ទាំងសត្វរស់នៅក្នុងទឹក និងលើគោក ទៅព្រលែងជាបន្ទាប់។










ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។