ខ្លោចចិត្តណាស់...បងប្រុស ឈ្មោះ តយ ត្រូវបានពិការដៃទាំងសងខាង ជើងកំរើកក៏មិនបាន ថែមទាំងបាក់ឆ្អឹងខ្នងទៀត ស្វែងសុំជំនួយពីពុកម៉ែ បងប្អូន ក្នុងការជួយសំរាលនូវទុក្ខលំបាកនេះផង តិចក្តីច្រើនក្តីតាមកំលាំងសទ្ធារបស់បងប្អូន...(មានវីដេអូ)
-

បងប្រុសឈ្មោះ តយ ជាកូនជាងផ្សារដែក រស់នៅក្នុងភូមិ ផ្លូវ ត្រី ឃុំ ថ្មរគ ស្រុក ល្វាឯម ខេត្ត កណ្តាល បានជួបគ្រោះថ្នាក់ អកុសលដោយត្រូវខ្សែភ្លើងឆក់ធ្វើអោយបងប្រុស ពិការដៃទាំងសងខាង និងជើងមិនអាចកំរើកបាន ហើយបាក់ឆ្អឹងខ្នង។បីឆ្នាំមកហើយ ដែលបងប្រុស មិនអាចដើរបាន ហើយនោមដោយប្រើទុយោសុងនោម ចំណែកឆ្អឹងខ្នងនៅជាប់ដែកអបមិនទាន់ដកដែកចេញនៅឡើយទេ បងប្រុស ប្រាប់ខ្ញុំថា គាត់គ្មានប្រាក់សំរាប់ទៅដកដែកចេញទេ ? ហើយក្នុង គ្រួសារគ្មាននរណា អាចរកប្រាក់ចំណូលបានទេ ឪពុក ក៏ជរា សុខភាពក៏ទ្រុឌទ្រោម រីឯម្តាយមានជំងឺលើសឈាមធ្ងន់ធ្ងរ អីឡូវម្តាយមិនអាចនិយាយបានទៀតទេ ពត៍មានលម្អិត ☎️ 098 993 969

មានវីដេអូ៖ ប្រភព៖ ធន ម៉េងហ៊ាង