សូមជួយកូនខ្ញុំផង... ពេទ្យត្រូវការឈាមចំនួន ៣កំផ្លោក ដើម្បីធ្វើការវះកាត់ឲ្យកូន តែពេលនេះ ខ្ញុំអស់លទ្ធភាពហើយ មានតែរកអ្នកផ្តល់ឈាម តាមបណ្តាញសង្គមហ្វេសប៊ុក ឲ្យជួយដល់កូនខ្ញុំផង...
-

ប្រុសម្នាក់កើតជំងឺអណ្តើក ត្រូវការឈាមជាប្រចាំដើម្បីបញ្ចូលជូនគាត់ រៀងរាល់១សប្តាហ៍ម្តង ឬ ២សប្តាហ៍ម្តងក្នុងការបន្តជីវិតឲ្យរស់នៅលើផែនដីមួយនេះ។ ក្នុងនាមជាឪពុកម្តាយ ខំព្យាយាមអស់ពីសមត្ថភាពដើម្បីជួយកូនប្រុស​ម្នាក់នេះឲ្យឆ្លងកាត់ពីភាពលំបាកទាំងឡាយទាំងពួង ដែលបានកើតមកលើកូន តែមកទល់នឹងពេលនេះ ក្នុងមានជាឪពុកម្នាក់ អស់លទ្ធភាពរកអ្នកផ្តល់ឈាមទៀតហើយ ដូចនេះមានតែពឹង ពុក ម៉ែ បងប្អូន នៅតាមបណ្តាញសង្គមហ្វេសប៊ុក មេត្តាជួយដល់កូនប្រុសខ្ញុំផង។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកដែលមានឈ្មោះថា Van Nak បានរៀបរាប់ទាំងអស់សង្ឃឹមថា " សូមមេត្ដាជួយស៊ែរ ដើម្បីជួយដល់កូនខ្ញំុបាទផងដែលកូខ្ញុំមានជំងឺធ្លាក់អណ្ដើកបញ្ចូលឈាម ៥ឆ្នាំមកហើយកាលពីថ្ងៃទី២៥ខែ០៧, ២០១៨បានបញ្ចូឈាមអស់២ប្លោកហើយដល់ថ្ងៃទី០៩ខែ០៨, ២០១៨ពេទ្យត្រូវការឈាម ៣ ប្លោកទៀតដើម្បីបញ្ចូលនៅពេលវះកាត់អណ្តើចេញតែឥលូវខ្ញុំអស់សមត្ថភាពរកអ្នកផ្ដល់ឈាមមានតែសូមអោយបងប្អូនញោមញាតិឯក ឧត្តមលោកជំទាវ, លោកឧញ៉ាលោក លោកស្រីអ្នកនាងកញ្ញា នឹងញាតិមិត្តជួយផ្ដល់ឈាមអោយកូនខ្ញុំបាទផង! បើមានខុសចន្លោះត្រង់ណាសូមមេត្តាអធ្យាស្រយ័និងអភ័យទោសពីសំណាក់បងប្អូនអ្នកអាននឹងអ្នកដែលជួយសូមអរគុណ។ ពីខ្ញុំវណ្ណះ ទូរសព្ទ័លេខ ០៦០២៥៥០០០,(០៩៩៩៧៩៣២៤)"។ សូមអធ្យាស្រ័យចំពោះខ្ញុំផង និងមេត្តាជួយដល់កូនប្រុសរបស់ខ្ញុំបាទផង សូមអរគុណ។

ប្រភព៖ Van Nak