មានបញ្ហាអី...កញ្ញា ឌួង ហ្សូរីដា ប្រកាសលក់ផ្ទះ....
-

ភ្នំពេញ៖ ខណៈពេលដែលអ្នកម្តាយជាទីស្រលាញ់កំពុងសម្រាកព្យាបាលនៅឯប្រទេសថៃនោះ ពិធីការិនីនិងជាថៅកែស្រីនៃអាជីវកម្មកំពុងតែដុះដាលរីកដូចផ្សិតកញ្ញា ឌួង ហ្សូរីដា ស្រាប់តែប្រកាសលក់ផ្ទះភ្លាមៗ ផ្ទះល្វែងដ៏ស្រស់ស្អាត​នៅបណ្តាញសង្គមហ្វេសប៊ុកផងដែរ។ ជាក់ស្តែងកញ្ញា ហ្សូរីដា ក៏បានរៀបរាប់នៅលើបណ្តាញសង្គមហេ្វសប៊ុក អំពីផ្ទះខ្លួនថា "ផ្ទះE0 E1 លក់១ល្វែងក្នុងបុរីមហាសែនសុខ តាមបណ្តោយផ្លូវវត្តតាំងកសាង ក្នុងសង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ សំណង់ ជាគំរោងសំណង់លំនៅដ្ធានរបស់ជប៉ុន ។ ?ទីតាំង​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​3គីឡូម៉ែត្រ​ ចូល​តាម​ច្រកក្លោង​ទ្វារ​​វត្ត​តាំង​កសាង​៕ - ទំហំផ្ទះ 4.1M x 14M - ខាងមុខសល់ 7m - ខាងក្រោយសល់ 4m - ផ្លូវមុខផ្ទះ 10M -ស្ថិតនៅជួរមុខផ្លូវធំក្នុងបុរី អាចប្រកបអាជីវកម្មបាន - តំលៃ 98,889$ - ផ្ទះបែរមុខទៅទិសខាងកើត លើផ្លូវធំរបស់បុរីតែម្តង លេខទូរសព្ទ័សួរព៌តមាន : ☎️097 2929 729 ☎️095 535 555 ☎️081 535 555 ☎️016 956 555"។ យ៉ាងណាមិញ មានអ្នកគាំទ្របានប្រាប់ឲ្យដឹងថា "ឌួង ហ្សូរីដា ប្រាកដជាលក់ផ្ទះដើម្បីយកលុយទៅព្យាបាលជំងឺម្ដាយហើយ"។

ប្រភព៖​ Duong Zorida-មុទិតា