តារាចម្រៀង ខេមរ: សិរីមន្ត និងឧកញ៉ាឡេង ណាវ៉ាត្រា បេីកគម្រោងដីឡូតិ៍ថ្មី នៅ...(មានវីដេអូ)
-

ភ្នំពេញ៖ ក្រោយពីការចាប់ដៃរួមទុនជាមួយតារាចម្រៀង លោក ព្រាប សុវត្តិ មិនទាន់បានប៉ុន្មានផង លោក ឧកញ៉ាក្មេង ឡេង ណាវ៉ាត្រា ស្រាប់តែពេលនេះតារាចម្រៀងលោក ខេមរៈ សិរីមន្ត ចាប់ផ្តើមបោះទុន ក្នុងវិស័យអចលនទ្រព្យ គឺប្រកាសលក់ដីឡូតិ៍ធំៗ ជាមួយនឹង លោក ឧកញ៉ាក្មេង ឡេង ណាវ៉ាត្រា ផងដែរ។ ជាក់ស្តែងក្រោយពីចាប់ដៃគូររកស៊ី ជាមួយឧកញ៉ាឡេង ណាវ៉ាត្រា បេីកគម្រោងលក់ដីឡូតិ៍ថ្មី នៅព្រឹក ​លោក​ ខេមរៈ សិរីមន្ត បានបង្ហាញខ្លួនជិះសុទ្ធតែ​​​ឧទ្ធម្ភាគ​ចក្រ​​ ឡាយវីដេអូពីលើអាកាស បង្ហាញនៅទិដ្ឋភាពដីឡូតិ៍របស់ខ្លួន ចែកជូនដល់អ្នកទស្សនាបានឃើញ។ តាមរយៈការឡាយវីដេអូនោះក៏មានភ្ជាប់មកជាមួយសាររៀបរាប់ថា«តារាចម្រៀង ខេមរ: សិរីមន្ត និងឧកញ៉ាឡេង ណាវ៉ាត្រា បេីកគម្រោងដីឡូតិ៍ថ្មី #ទីតាំងល្អឥតខ្ចោះជាប់រោងចក្រ32ហិកតាកំពុងដំណេីរការស្រាប់ #ជាប់ផ្ទះប្រជាពលរដ្ធ #មានប្រព័ន្ធទឹករដ្ធ #ភ្លេីងរដ្ធ #ផ្លូវក្រាលបេតុងកម្រាស់២តឹក #ទំនាក់ទំនង Smart :093 444 884 070 444 884 Cellcard:011 321 222 Metfone:088 4321 222 ទីតាំង: តែ១០គីឡូតិ៍ម៉ែត្រ ពីរង្វង់មូលចោមចៅ តាមផ្លូវជាតិលេខ៣»។

មានវីដេអូ: ដោយ៖ និមល ប្រភព៖ ដីឡូតិ៍ ខេមរ: សិរីមន្ដ និង ឧកញ៉ា ឡេងណាវ៉ាត្រា