ភ្នំពេញ៖ ក្រោយពីកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បានទទួលជោគជ័យ ធំក្នុងអាជីវកម្មលក់ដីឡូត៍នោះ ស្រាប់តែមានជនខិលខូចមួយចំនួនបាន យករូបលោកទៅផ្សព្វផ្សាយលក់ដីឡូត៍តាមបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យរូបលោកមានអារម្មណ៍មិនសប្បាយចិត្ត ព្រោះថាអាចធ្វើឲ្យរូបលោកខូចឈ្មោះបាន។ ជាក់ស្តែងនៅក្នុងបណ្តាញសង្គម ig របស់លោកបានរៀបរាប់ទាំងអារម្មណ៍មិនល្អថា "ជំរាបសួរអ៊ុំប្រុសអ៊ុំស្រីពូមីង នឹងបងប្អូនយុវវ័យទាំងអស់ ខ្ញុំបាទ ព្រាប សុវត្ថិ សូមថ្លែងអំណរ អរគុណយ៉ាងជ្រាវជ្រៅ ដែលបានគាំទ្រនឹងស្រលាញ់ខ្ញុំបាទកន្លងមកនៅក្នុងវិស័យសិល្បៈ ដោយនាពេលថ្មីៗនេះខ្ញុំបាទបានបង្កើតវិស័យអចលនទ្រព្យ ដើម្បីជាតម្រូវការនៃការស្រលាញ់ និងមានទំនុកទុកចិត្ត។ *** សូមជំរាបថា៖ គម្រោងខ្ញុំបាទមុនៗ បានលក់ដាច់អស់ហើយ ។ ដើម្បីឲ្យកាន់តែមានភាពជឿជាក់ និងទទួលបានព័ត៍មានកាន់តែច្បាស់លាស់ ហើយមិនយល់ច្រទ្បំនោះ ព្រោះថាមានបណ្តាញសង្គម (Pages) មួយចំនួននៅក្នុង Facebook និងបណ្តាព័ត៍មានមួយចំនួន ដែលបានយករូបថតនឹងសកម្មភាពរបស់ខ្ញុំបាទ ទៅចុះផ្សព្វផ្សាយដោយពុំមានការអនុញាត្តិ! ដែលមិនមែនជាគម្រោង របស់ខ្ញុំ ។ (សូមប្រុងប្រយ័ត្ន) សូមបញ្ជាក់ម្តងទៀតថាៈ Page ដែល Post លក់បោកបញ្ឆោតតាមរយៈយករូបភាពនានា! ក្រុមការងាររបស់ខ្ញុំកំពុងស្រាវជ្រាវនឹងរៀបចំឯកសារតាមនិតិវិធីច្បាប់ ។ *** ថ្មីៗនេះ ខ្ញុំបាទកំពុងរៀបចំគម្រោងល្អៗ ពិសេសនោះគឺ គម្រោង (ព្រាប សុវត្ថិ នឹងទ្បេង ណាវ៉ាត្រា) ដែលជាទីតាំង ដ៏ល្អសម្រាប់ការជ្រើសរើសរបស់អតិថិជនរបស់យើង ដែលប្រកបទៅដោយភាពជឿជាក់ ។ (ប្រសិនបើគ្មានទីតាំងណាល្អ ដាច់ខាតខ្ញុំមិនជ្រើសរើសសម្រាប់អតិថិជនខ្ញុំឡើយ)"។













