ជីវិតដ៏កំសត់ បីនាក់ម្តាយកូន រស់នៅក្រោយតង់ចាស់ កណ្តាលភ្លៀងទទឹកជោគ ក្រោយពីអាណិតអាសូរ របស់អ្នកភូមិ និង សប្បុរសជនទាំងអស់ ពេលនេះជីវិតដ៏កំសត់មួយនេះ ពោលពេញទៅដោយស្នាមញញឹមជំនួសដោយទឹកភ្នែក ទឹកសំបោរ ភាពអត់ឃ្លានទៀតហើយ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់បងស្រីម្នាក់ដែលមានឈ្មោះថា Sophorn Bou ដែលតែងតែជួយនិងស្វះស្វែងរកជំនួយជួយដល់គ្រួសារដ៏កំសត់មួយនេះហើយនោះ ពេលនេះ បានលេចចេញនូវរូបរាងផ្ទះជាបណ្តើរៗហើយ ដោយបងស្រីបានរៀបរាប់ថា "ក្ដីសង្ឃឹមយ៉ាងមុតមាំនិងត្រចះត្រចង់ចាប់ផ្ដើមចេញរូបរាងហើយ ខ្ទមកំសត់ តង់រហែកក៍បានបាត់ទៅអស់ហើយដែរ។ សុខភាពអ្នកមីងបានល្អប្រសើរច្រើនគាត់អាចតោងដើរបានបន្តិចៗ ស្នាមញញឹមចេះតែក៍មានឡើងជាដរាប សសរផ្ទះថ្មីលើខ្ទមកំសត់កាលពីវេលាមុនតែពេលបានផុសហើយ នាងខ្ញុំមានតែពាក្យថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដដែលៗចំពោះបងប្អូនទាំងអស់ដែលបានជួយឧបត្ថមដល់គ្រួសារប្អូនស្រី #សុខគង់ ??? ខាងក្រោមនេះជាឈ្មោះដែលបងប្អូនបានជួយឧបត្ថម្ភបន្ថែមទៀត #ក្រុមការងារជួយសង្គមវុទ្យុFM91មេហ្គាហឺត 310$ , Sophy Bou 100$ , Tanaka Srun 1050000 Riels , Sokhen Lakhena 20$ , Je Neang Le Carely 20$ , មីងពៅកំពង់ឆ្នាំង100000riels , សុធានី លក់សម្ភារះទារកកំពង់ឆ្នាំង 105000riels , បងស្រី ចាន់ថន 7000riels . តាមរយះលេខទូរស័ព្ទ ៖ 069 574 990 20$ , 071 7774869 200000riels . អង្គកា world vision ជួយសម្ភារះធ្វើផ្ទះមួយចំនួន #ក្នុងនាមនាងខ្ញុំតំណាងអោយគ្រួសារប្អូនស្រី សូមលើកម្រាមដៃដប់ជូនមហាកុសលនេះជូនដល់បងប្អូនទាំងអស់ សូមអោយលោកអ្នកជួបប្រទះតែសេចក្ដីសុខនិងឈ្នះអស់មារសត្រូវទាំងឡាយទាំងពួង ព្រមទាំងកុំមានរោគាមកបៀតបៀនឡើយ ហើយទទួលបាននូវសំណាងល្អគ្រប់ៗគ្នា???"។





